ព័ត៌មានអន្តរជាតិ

បទវិភាគ៖ប្រទេសចិននឹងក្លាយជាកម្លាំងចលករបន្ថែមលើ “កម្លាំង សកលខាងត្បូង” កាន់តែច្រើនដល់ការអភិវឌ្ឍប្រទេសG20 និងអភិបាលកិច្ចសេដ្ឋកិច្ចសកល

“ប្រារព្ធធ្វើឡើង​ជា​លើក​ដំបូង​នៅទ្វីប​អាហ្វ្រិក​”  “ដែលផ្តោតសំខាន់​ទៅលើ​ប្រធាន​បទ​ស្តីពីសលកលខាង​ត្បូង​” “អំពាវនាវ​ឱ្យ​សាមគ្គីភាពគ្នា​ ដើម្បីឆ្លើយតបបញ្ហាប្រឈម” ។ល។ នាថ្ងៃទី​២៣ ខែ​វិច្ឆិកា តាម​ម៉ោងក្នុង​តំបន់ កិច្ចប្រជុំកំពូល​ក្រុមប្រទេស​ G20​ លើក​ទី២០​ បាន​បិទសម័យអង្គប្រជុំ​នៅក្រុង​ចូហានណេសប៊ឺក ប្រទេស​អាហ្វ្រិកខាងត្បូ​ង។ ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​ លោក Li Qiang នាយក​រដ្ឋមន្ត្រី​ចិន​បានថ្លែង​សុន្ទរកថា ដោយ​​គូសបញ្ជាក់​ថា​ គួរ​សាមគ្គីភាព និងធ្វើកិច្ចសហប្រតិបតិ្តការដើម្បី​ឆ្លើយតប​នឹង​ភាពទន់​ខ្សោយនៃការ​ងើ​បឡើង​វិញ​ ​របស់​សេដ្ឋកិច្ច​សកល​ ការ​ខ្វែង​គំនិត​ ទំនាស់ ​និង​ផលលំបាកក្នុង​អភិបាល​កិច្ច ។ គួរបញ្ជាក់​ផងដែរថា នៅថ្ងៃ​បើក​កិច្ច​ប្រជុំ​កំពូលនេះ​ ក៏បាន​ចេញសេចក្តីថ្លែងការ​ណ៍រួម​ នេះជា​លើក​ទីមួយ​ហើយ​ក្នុ​ងប្រវត្តិសាស្ត្រ​កិច្ចនៃកិច្ច​ប្រជុំ​កំពូល ដែល​បាន​បង្ហាញឱ្យ​ឃើញនូវ​ការបេ្តជ្ញា​ចិត្ត​របស់​បណ្តាភាគីនានា​ ក្នុង​ការ​បង្កើន​សាមគ្គីភាពគ្នា ​និង​សហប្រតិបតិ្តការ​ ដើម្បី​រួម​គ្នា​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម ។

នៅខែ​កញ្ញា​ឆ្នាំ​នេះ លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​បាន​លើក​ឡើងនូវ​គំនិត​ផ្តួចផ្តើម​អភិបាល​កិច្ច​សកល​ ដែល​បាន​ផ្តល់ផែនការសម្រាប់​ដោះស្រាយ​ឱនភាព​ខាង​អភិបាល​កិច្ច​សកល​តាមបែបផែនចិន។ យើងរំពឹង​ទុក​ថា ប្រទេស​G20 អាចដឹក​នាំ​ការ​​អនុវត្ត​ពហុភាគីនិយម​ ធ្វើ​កំណែង​ទម្រង់​​ឱ្យ​មាន​សុក្រឹតភាព​នូ​វអភិបាលកិច្ច​សកល​ ក៏ដូចជា​ជំរុញ​ការ​អភិវឌ្ឍ​រួម​របស់​បណ្តា​ប្រទេស​នានា​  ។ កិច្ច​ប្រជុំ​កំពូលលើក​នេះ ​បាន​បើក​ធ្វើនៅទ្វីប​អាហ្វ្រិក​ ការ​នេះ​មិន​ត្រឹមតែ​ផ្ទុកនូវគោលបំណង​រួម​របស់​ប្រទេសសកល​ខាង​ត្បូង ​ដើម្បី​ជំរុញ​នវានុវត្តន៍ប្រព័ន្ធ​អភិបាល​កិច្ច​សកល​ ថែមទាំងបាន​បន្សល់​ទុក “ដានស្នាមអនុស្សាវរីយ៍ទ្វីប​អាហ្វ្រិក ”យ៉ាង​ច្បាស់លាស់ ​នៃ​ការ​អភិវឌ្ឍ​របស់ប្រទេស​​G20និង​អភិបាល​កិច្ច​សកល​ផងដែរ ។

ជានិច្ចជាកាល​ សាមគ្គីគ្នា ​និង​កិច្ច​សហប្រតិបតិ្តការ​ ជា​គន្លឹះសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​របស់​មនុស្សជាតិ ហើយ​ក៏ជា​គោលបំណង​ដើម​របស់​ក្រុមប្រទេស​​G20ផង​ដែរ។ នៅឆ្នាំ​២០២២ ក្នុង​កិច្ច​ប្រជុំ​កំពូល​ប្រទេស​​G20 នៅកោះបាលី លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​បាន​លើក​ឡើង​ថា សាមគ្គីគ្នា​ជា​កម្លាំង ការ​បំបែក​បំបាក់​គ្មានច្រកចេញទេ។ នៅឆ្នាំ​២០២៤ ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅក្រុង​រីយ៉ូ ដឺ ហ្សាណេរ៉ូ លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​បានលើក​ឡើង​ពី​គំនិត​ផ្តួចផ្តើម​ដ៏សំខាន់​ស្តីពីការ​ជំរុញការ​អភិវឌ្ឍ​រួម​របស់បណ្តា​ប្រទេស​នានា​ ដែល​បាន​ផ្តល់​ “ផែនទីចង្អុល​បង្ហាញ​ផ្លូវ”ដល់​សុក្រឹតភាព​ នៃ​អភិបាលកិច្ច​ជា​សកល ។ បច្ចុប្បន្ននេះ ខណៈពេល​កិច្ច​ប្រជុំ​កំពូលបាន​ប្រារព្ធ​ធ្វើ​ឡើងនៅ​ទ្វីប​អាហ្វ្រិក​ ប្រទេស​សកល​ខាងត្បូង​បាន​ចូល​រួមចំណែក​អភិបាលកិច្ច​សកល​កាន់តែច្រើន​ តើ​យើងត្រូវធ្វើ​យ៉ាង​ណា​ ទើប​​អាចបង្កបង្កើត​និម្មាបនកម្ម​ថី្ម នៃ​ការ​អភិវឌ្ឍ​ប្រទេស​​​G20 និង​ជំរុញ​កំណើន​សេដ្ឋកិច្ចសកល​ ?

ក្នុង​នាម​ជា​សមាជិក​ដ៏សំខាន់​នៃ​​​ប្រទេស​​​G20 និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ធំបំផុត​ ជា​និច្ចជា​កាល​ ប្រទេស​ចិន​បាន​ផ្តួចផ្តើម​ឱ្យ​ស្តាប់​សំឡេង​របស់​ទ្វីបអាហ្វ្រិក​ យក​ចិត្ត​ទុក​ដាក់​ដល់​កង្វល់​របស់​ទ្វីប​អាហ្វ្រិក​ និងការ​គាំទ្រ​ប្រតិបតិ្ត​ការនៅទ្វីប​អាហ្វ្រិក ។ បន្ទាប់​ពីកិច្ច​ប្រជុំ​កំពូល​ក្រុង​ហាងចូវ​នៅឆ្នាំ​២០១៦ បាន​លើក​ឡើង​ «គំនិត​ផ្តួច​ផ្តើម​របស់​ប្រទេស​​​G20ស្តីពីការ​គាំទ្រ​ឧស្សាហូបនីយកម្ម​របស់​ទ្វីប​អាហ្វ្រិក​និង​ប្រទេសអភិវឌ្ឍន៍​តិច​តួច​ »   នៅឆ្នាំ​នេះ ប្រទេស​ចិន​បាន​រំលឹកឡើង​វិញ​ និង​បូកសរុប​លទ្ធផលប្រតិបតិ្តការ​ និង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​គំនិត​ផ្តួចផ្តើម​ ហើយ​បាន​ចងក្រងជា​ “សកម្មភាព​ចិន​” ដើម្បី​គាំទ្រ​កិច្ច​កសាង​ឧស្សាហូបនីយកម្ម ​នៃទ្វីប​អាហ្វ្រិក​ ។ ដោយ​ឡែក​ វិធានការ ដូចជា​​គាំទ្រ​បន្ធូរ​បន្ថយបំណុល​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍ រួម​ជា​មួយ​អាហ្វ្រិក​ខាង​ត្បូង​លើក​ឡើង​ «គំនិត​ផ្តួចផ្តើម​ស្តីពីការ​គាំទ្រ​ទំនើប​កម្ម​របស់​ទ្វីបអាហ្វ្រិក​» និងបង្កើត​វិទ្យាស្ថាន​អភិវឌ្ឍន៍​សកល​ជាដើម​ នឹង​បង្កើន​សមត្ថភាព​អភិវឌ្ឍ​មានភាព​ម្ចាស់ការ​របស់ប្រទេស​ទ្វីបអាហ្រ្វិក​ប្រកបភាពប្រកដនិយម ដែល​បានជាកម្លាំង​ចលករ​ថ្មី​បំពេញបន្ថែម​ ដល់​ការ​អភិវឌ្ឍ​រួម​របស់​បណ្តា​ប្រទេស​នានា​ ។

ពេល​បច្ចុប្បន្ន​នេះ សេដ្ឋកិច្ចសកល​មាន​ភាព​ស៊ីសង្វាក់​គ្នា​យ៉ាង​ជ្រាល​ជ្រៅ គ្មាន​ប្រទេស​ណាអាចដកខ្លួនបានទេ  ។ ​តាមរយៈ​ទំនើប​កម្ម​តាម​បែបផែន​ចិន ​ត្រូវ​ជំរុញ​កាន់តែស៊ីជម្រៅ និង​ការ​អនុវត្ត​គំនិត​ផ្តួច​ផ្តើម​ស្តីពីអភិបាលកិច្ច​សកល​ប្រកប​ដោយ​ភាពកាន់តែ​ជាក់ស្តែង ប្រទេស​ចិន​នឹង​រួម​សហការ​ជាមួយ​ប្រទេស​សកល​ខាង​ត្បូង​បំពេញ​បន្ថែម​ “កម្លាំង​សកល​ខាង​ត្បូង”កាន់តែច្រើន​ដល់​ការ​អភិវឌ្ឍ​ប្រទេស​G20៕

To Top