ព័ត៌មានអន្តរជាតិ

ការស្ទង់មតិរបស់ CGTN៖ ​“​ការជម្រះបញ្ជីជាថ្មីម្តងទៀត” ចំពោះបទឧក្រិដ្ឋ​របស់ជប៉ុន ជា​ការផ្តល់សិទ្ធិដោយសច្ចធម៌

​“​មេដឹកនាំបច្ចុប្បន្នរបស់ជប៉ុនបាននិយាយសម្តីដែលមិនគួរនិយាយ និង​បាន​ឆ្លងខ្សែបន្ទាត់ក្រហមដែល​មិនគួរប៉ះពាល់​”។ ក្រោយពីបញ្ចប់​ដំណើរទស្សនកិច្ច​នៅប្រទេសអាស៊ីកណ្តាលចំនួន​បី​ ​លោក​ Wang Yi សមាជិកការិយាល័យនយោបាយ​នៃគណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនីស្តចិន​ ​និងជា​រដ្ឋមន្ត្រីការបរទេសចិន​ បាន​រិះគន់ចំពោះពាក្យសម្តីដ៏ខុសឆ្គងរបស់​នាយករដ្ឋមន្ត្រីជប៉ុន ដែលបានបំពានយ៉ាងកម្រោលលើផលប្រយោជន៍ស្នូលរបស់ចិន​ ​និង​បង្ករឿងចំពោះសណ្តាប់ធ្នាប់​អន្តរជាតិក្រោយពីសង្គ្រាមលោកលើកទីពីរ។ ​

ក្នុងការស្ទង់មតិ​ចំពោះ​អ្នកប្រើ​បណ្តាញអ៊ីនធឺណិត ដែល​រៀបចំដោយបណ្តាញទូរទស្សន៍ CGTN ​នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ​អ្នកផ្តល់បទសម្ភាសន៍មានការ​យោគយល់ ​និងគាំទ្រយ៉ាងមុតមាំ​ចំពោះភាគីចិន​ដែលបាន​ធ្វើការវាយបកយ៉ាង​ម៉ឺងម៉ាត់ចំពោះ​ទង្វើបង្កហេតុ​របស់​នាយករដ្ឋមន្ត្រីជប៉ុន ​ដោយព្រមានថា​ ​បើភាគីជប៉ុនធ្វើ​តាម​តែទំនើងចិត្ត​ នោះនឹងមានលទ្ធត្រូវ​​”​ជម្រះបញ្ជីជាថ្មីម្តងទៀត” ពីសំណាក់ប្រទេស​និងប្រជាជនដែលប្រកាន់សច្ចភាពចំពោះបទឧក្រិដ្ឋរបស់ខ្លួន​។

​អ្នកផ្តល់បទសម្ភាសន៍ចំនួន​ ​៨៦,ៗ% សម្គាល់ថា ​គោលការណ៍ចិនមួយ​បានក្លាយទៅជាគំនិតឯកភាពួម​ជាទូទៅដែល​មិនងាករេរបស់សហគមន៍អន្តរជាតិ។ ​​អ្នកផ្តល់បទសម្ភាសន៍ចំនួន​៩០,៧% សម្គាល់ថា ជប៉ុនគួរបន្ត​គោរពកាតព្វកិច្ច​អន្តរជាតិក្នុងនាមជា​ប្រទេ​សចាញ់ សង្គ្រាមលោកលើកទីពីរ។​​អ្នកផ្តល់បទសម្ភាសន៍ចំនួន​ ៩៣,៩% អំពាវនាវឱ្យ​រដ្ឋាភិបាលជប៉ុន គិតពិចារណាឱ្យបាន​ស៊ីជម្រៅអំពីប្រវត្តិសាស្រ្ត​ឈា្លនពាននិងធ្វើអាណានិគមចំពោះ​តៃវ៉ាន់ ​និងឧក្រិដ្ឋកម្ម​សង្គ្រាមរបស់ពួកយោធានិយម​ ​ហើយ​គោរពតាមច្បាប់កំណត់ ​ក៏ដូចជាមានភាពប្រុងប្រយ័ត្នទាំងការប្រើពាក្យសម្តី និងកាយវិការលើបញ្ហា​តៃវ៉ាន់និងបញ្ហាប្រវត្តិសាស្រ្ត​៕

To Top