វេណេស៊ុយអេឡា បដិសេធការកំណត់ របស់សហរដ្ឋអា មេរិក លើក្រុមជួញ ដូរគ្រឿងញៀន ថាជាអង្គការភេរវកម្ម
ការ៉ាកាស ៖ រដ្ឋាភិបាលវេណេស៊ុយអេឡា បានបដិសេធការកំណត់ របស់រដ្ឋមន្ត្រីការបរទេស អាមេរិកលោក Marco Rubio លើក្រុមជួញដូរគ្រឿងញៀន ថាជាអង្គការភេរវកម្ម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចែករំលែក នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមដោយរដ្ឋមន្ត្រីការបរទេស វេណេស៊ុយអេឡា លោក Yvan Gil រដ្ឋាភិបាលរបស់ប្រទេសនេះ បានថ្កោលទោសចលនានេះថា ជា «ការកុហកភូតភរ ដ៏អាក្រក់» ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់វាជាលេ សដើម្បីបង្ហាញអំពី «អន្តរាគមន៍ខុសច្បាប់ ប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា» ។
សេចក្តីថ្លែងការណ៍នេះ បានជំរុញឱ្យរដ្ឋាភិបាល សហរដ្ឋអាមេរិក កែតម្រូវគោលនយោបាយឈ្លានពាន និងការគំរាមកំហែងនេះ ដោយបន្ថែមថាប្រជាជន វេណេស៊ុយអេឡា នឹងដឹងពីរបៀបការពារសន្តិភាព និងផលប្រយោជន៍ខ្ពស់បំផុត របស់ប្រទេស។
គួរបញ្ជាក់ថា នៅថ្ងៃទី ១៦ ខែវិច្ឆិកា លោក Rubio បានប្រកាសថា ក្រសួងការបរទេស សហរដ្ឋអាមេរិក មានបំណងកំណត់ក្រុមជួញដូរគ្រឿងញៀន nonexistent ថាជាអង្គការភេរវកម្មបរទេស ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ២៤ ខែវិច្ឆិកា ៕
ប្រែសម្រួល ឈូក បូរ៉ា
