ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន ខារ៉ាបាវ និង មី ម៉ាម៉ា របស់ថៃ កំពុងត្អូញត្អែរពីការខាតបង់ រាប់រយលាន ដល់រាប់ពាន់លានបាត ដោយសារតែការកើនឡើង ជាតិនិយមនៅកម្ពុជា និងការរំខាន ដោយសារបញ្ហាព្រំដែន

បរទេស ៖ សាជីវកម្មធំ ៗ របស់ថៃ ចាប់ពីភេសជ្ជៈខារ៉ាបាវរហូតដល់មីម៉ាម៉ា បាមរាយការណ៍ពីការខាតបង់ប្រាក់ ចំណូលក្នុងត្រីមាសទី ៣ យ៉ាងច្រើន ដោយសារតែការកើនឡើង ជាតិនិយមនៅកម្ពុជា និងការរំខានដោយសារ បញ្ហាព្រំដែន។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា សាជីវកម្មធំ ៗ របស់ថៃកំពុងដំណើរ ការផែនការបន្ទាន់បន្ទាប់ពីជម្លោះ ការទូតរយៈពេលប្រាំខែ រវាងប្រទេសថៃនិងកម្ពុជា បាននាំឱ្យមានការ ធ្លាក់ចុះយ៉ាងខ្លាំង នៃការលក់នៅទូទាំងព្រំដែន។

ធុរកិច្ចថៃកំពុងប្រឈមមុខនឹងផលប៉ះពាល់ យ៉ាងច្បាស់លាស់ក្រឡែត នៅក្នុងត្រីមាសទី ៣ ដោយក្រុមហ៊ុនធំ ៗ បានវាយតម្លៃប្រាក់ចំណូល ដែលបាត់បង់ចាប់ពី រាប់សិបលាន ទៅរាប់ពាន់លានបាត។

ជម្លោះ​ដែល​អូសបន្លាយ ​មិន​ត្រឹមតែ​ធ្វើឱ្យ​ទំនាក់ទំនង ​អន្តរជាតិ​កាន់តែ​តានតឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​រំខាន​ដល់​ពាណិជ្ជកម្ម​យ៉ាងធ្ងន់ធ្ងរ ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​តាម​ព្រំដែន​ ជាប្រពៃណី និង​ទីផ្សារ​ទំនិញ​ថៃ​ដែល​ពេញ និយម​នៅ​កម្ពុជា។

លោក Sathien Sathientham នាយកប្រតិបត្តិ នៃក្រុមហ៊ុន Carabao Group បានរាយការណ៍ថា ខណៈដែលភេសជ្ជៈប៉ូវកម្លាំង “Carabao Daeng” ទទួលបានចំណែកទីផ្សារ ក្នុងស្រុកក្នុងឆ្នាំនេះ តែទីផ្សារកម្ពុជាត្រូវបានរង ផលប៉ះពាល់យ៉ាងខ្លាំង។

លោក Pan Paniangvait នាយកប្រតិបត្តិនៃក្រុមហ៊ុន Thai President Foods PCL ដែលជាក្រុមហ៊ុនផលិតមីកញ្ចប់ “ម៉ាម៉ា” បានបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាទីផ្សារនាំចេញដ៏សំខាន់ ដែលមានចំនួន 17-18% នៃការនាំចេញរបស់ក្រុមហ៊ុន រួមជាមួយនឹងមូលដ្ឋានផលិតកម្ម ក្នុងស្រុកដែលបានបង្កើតឡើង ជាយូរមកហើយ។

លោក Pan Paniangvait នាយកប្រតិបត្តិនៃក្រុមហ៊ុន Thai President Foods PCL ដែលជាក្រុមហ៊ុនផលិតមីកញ្ចប់ “ម៉ាម៉ា” បានបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាទីផ្សារនាំចេញដ៏សំខាន់ដែលមានចំនួន 17-18% នៃការនាំចេញរបស់ក្រុមហ៊ុន រួមជាមួយនឹងមូលដ្ឋានផលិតកម្មក្នុងស្រុក ដែលបានបង្កើតឡើងជាយូរមកហើយ។

លោក Pan Paniangvait នាយកប្រតិបត្តិ នៃក្រុមហ៊ុន Thai President Foods PCL ដែលជាក្រុមហ៊ុនផលិតមីកញ្ចប់ “ម៉ាម៉ា” បានបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាទីផ្សារ នាំចេញដ៏សំខាន់ ដែលមានចំណែក 17-18% នៃការនាំចេញរបស់ ក្រុមហ៊ុន រួមជាមួយនឹងមូលដ្ឋាន ផលិតកម្ម ក្នុងស្រុក ដែលបានបង្កើតឡើងជាយូរមកហើយ។

ប៉ុន្តែក្រុមហ៊ុនមីយក្សរបស់ថៃ នេះបានឃើញការលក់ក្នុងត្រីមាសទី៣ ធ្លាក់ចុះ 12.17% ជាមួយនឹងការលក់ទីផ្សារអន្តរជាតិ ធ្លាក់ចុះ 29.58% ៕
ប្រែសម្រួលៈ ណៃ តុលា

To Top