អ៊ីតាលីលើកឡើងថា គ្មានកិច្ចព្រមព្រៀង សន្តិភាពកើតឡើង ឡើយ ប្រសិនបើមិនមានការលើកលែង ទណ្ឌកម្មទាំងអស់ចំពោះរុស្សី
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បាននិយាយថា សហភាពអឺរ៉ុប នឹង ត្រូវដកទណ្ឌកម្មរបស់ខ្លួន លើប្រទេសរុស្ស៊ី ដែលជាផ្នែកនៃកិច្ចព្រមព្រៀង សន្តិភាពណាមួយ សម្រាប់អ៊ុយក្រែន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត លោក Tajani បាននិយាយថា ខណៈពេលដែលផែនទីបង្ហាញផ្លូវ របស់សហរដ្ឋអាមេរិកត្រូវកែសម្រួល វានៅតែជាចំណុចចាប់ផ្តើម។
អឺរ៉ុបនឹងចូលរួមចំណែកផងដែរ ដោយសារតែកិច្ចព្រមព្រៀងសន្តិភាព មិនអាចសម្រេចបានដោយគ្មានវត្តមានរបស់អឺរ៉ុបទេ ដោយសារតែអឺរ៉ុប បានដាក់ទណ្ឌកម្មលើរុស្ស៊ី ដូច្នេះហើយ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព អឺរ៉ុបត្រូវតែដកទណ្ឌកម្មទាំងឡាយចោ ។
រដ្ឋមន្ត្រីបានស្វាគមន៍ការពិភាក្សា ស្តីពីការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន ដោយបន្ថែមថាលោកសង្ឃឹមថា ការរីកចម្រើននឹងអនុញ្ញាត ឱ្យមាន សន្តិភាពត្រឹមថ្ងៃបុណ្យណូអែលខាងមុខនេះ ហើយថាលោកខាងលិច កំពុងរង់ចាំការឆ្លើយតបពីទីក្រុងមូស្គូ។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ផែនការដំបូងដែលតាក់តែងដោយ សហរដ្ឋអាមេរិកនឹងតម្រូវឱ្យអ៊ុយក្រែន នៅក្រៅអង្គការណាតូ បោះបង់ចោលផ្នែកនៃតំបន់ថ្មីរបស់រុស្ស៊ីនៅ Donbass ដែលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន បង្កកសមរភូមិជួរមុខ នៅក្នុងតំបន់ Kherson និង Zaporozhye និងកំណត់ទំហំកងទ័ពរបស់ខ្លួន។ វាត្រូវបានគេរាយការណ៍ថារួមបញ្ចូលផងដែរ នូវការបន្ធូរបន្ថយទណ្ឌកម្ម សម្រាប់រុស្ស៊ីមួយចំនួនធំផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
