ព័ត៌មានអន្តរជាតិ

ភ្ញៀវទេសចរបរទេស ប្រហែល ៧.០០០ នាក់ ដែលភាគច្រើនមកពីម៉ាឡេស៊ី និងសិង្ហបុរី ជាប់នៅតំបន់ Hat Yai ក្នុងខេត្តសុងក្លា ដែលរងគ្រោះ ដោយទឹកជំនន់ខ្លាំងបំផុត

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក របស់ថៃ បានរាយការណ៍ កាលពីថ្ងៃអង្គារដោយដកស្រង់ការប៉ាន់ ស្មានជាផ្លូវការថាភ្លៀងធ្លាក់ជាច្រើនថ្ងៃ នៅភាគខាងត្បូង ប្រទេសថៃ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់ និងជិត ២ លាននាក់ផ្លាស់ទីលំនៅ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ របស់ប្រទេសថៃ គិតត្រឹមថ្ងៃចន្ទ ទី២៤ វិច្ឆិកា ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តភាគខាងត្បូងចំនួនដប់ខេត្ត ដោយកម្រិតទឹកនៅតំបន់ខ្លះកើន ឡើងដល់កម្ពស់ពីរម៉ែត្រ ។

មន្ត្រីក្នុងតំបន់ បាននិយាយថា ទីក្រុងភាគខាងត្បូងនៃ Hat Yai ក្នុងខេត្ត សុងក្លា ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មកៅស៊ូដ៏សំខាន់ បានទទួលរងផល ប៉ះពាល់ខ្លាំងបំផុត ដោយបានកត់ត្រាទឹកភ្លៀងចំនួន ៣៣៥ មីលីម៉ែត្រក្នុងមួយថ្ងៃកាលពីថ្ងៃសុក្រ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៣០០ ឆ្នាំនៃការសង្កេតជាប្រព័ន្ធ ។ ភ្ញៀវទេសចរបរទេសប្រហែល ៧.០០០ នាក់ ដែលភាគច្រើនមកពីម៉ាឡេស៊ី និងសិង្ហបុរី ត្រូវបានគេរាយការណ៍ថា បានជាប់នៅតំបន់ Hat Yai ក្នុងខេត្តសុងក្លា ។

ទឹកជំនន់បានបង្អាក់ បណ្តាញទូរស័ព្ទចល័ត និងអគ្គិសនី នៅក្នុងតំបន់មួយចំនួន ។ រោងចក្រថាមពល Chana ក្នុងខេត្ត សុងក្លា បានផ្អាកដំណើរការ ជាបណ្តោះអាសន្ន ដោយសារទឹកឡើង បើទោះជាស្ថានីយ៍ថាមពលផ្សេងទៀត នៅតែដំណើរការក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top