មនុស្ស២០០នាក់ ជាប់ក្នុងអគារកម្ពស់៥ជាន់ នៅហាត់យៃ ខេត្តសុងក្លា របស់ថៃ ដង្ហោយសុំជំនួយទឹក និងអាហារ ប៉ុន្តែគ្មានអ្នកតប
បរទេស: ការអំពាវនាវរកជំនួយជាបន្ទាន់ពីមនុស្ស ២០០ នាក់ — “យើងត្រូវការអាហារ និងទឹកស្អាត!”
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ថា “បុគ្គលិក និងកម្មករ ប្រហែល ២០០ នាក់ បានជាប់គាំងអស់រយៈពេល ៤ ថ្ងៃ បន្ទាប់ពីទឹកជំនន់បានឡើងដល់ជាន់ទីពីរ។
អ្នកជាប់ក្នុងអគារនោះ បានឲ្យដឹងថា “យើងគ្មានសម្ភារៈនៅសល់ទេ ហើយមិនអាចទាក់ទងអ្នកណាបានថែមទៀត និងសរសេរថា ផ្លូវ Ratsaduthit Soi 5, Wang Burapha Grand Hotel, Hat Yai 89 Ratsaduthit Soi 5, សង្កាត់ Hat Yai , Songkhla 90110។
”អគារ ដែលមានកម្ពស់ ៥ ជាន់ មិនត្រូវបានជម្លៀសចេញទេ — ត្រូវការអាហារ និងទឹកស្អាតជាបន្ទាន់”៕
ប្រែសម្រួល: ណៃ តុលា
