ព័ត៌មានអន្តរជាតិ

ប៉ូលិសហុងកុងចាប់ខ្លួន មនុស្ស៣នាក់ ក្រោយករណីភ្លើងឆេះអគារ Apartments ដ៏សាហាវបាន ធ្វើឱ្យមនុស្សយ៉ាងតិច ៤៤នាក់ស្លាប់ និង២៧៩នាក់បាត់ខ្លួន

បរទេស៖ ភ្លើងឆេះដ៏សាហាវបំផុតរបស់ហុងកុង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានឆាបឆេះពេញមួយយប់ បណ្តាលឲ្យមនុស្សយ៉ាងតិច ៤៤ នាក់ស្លាប់ និង ២៧៩ នាក់ទៀត បាត់ខ្លួន ដោយក្រុមអ្នកជួយសង្គ្រោះ នៅតែទាញមនុស្សចេញពីអគារផ្ទះល្វែងខ្ពស់ៗដែលកំពុងឆាបឆេះកាលពីពេលព្រឹក។

យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក របស់ហុងកុងជាច្រើនបានរាយការណ៍ថា ប៉ូលិសបានចាប់ខ្លួនបុរសបីនាក់ ដោយសង្ស័យថា ជាអំពើមនុស្សឃាដ ពាក់ព័ន្ធនឹងអគ្គីភ័យដែលបានចាប់ផ្តើមកាលពីរសៀលថ្ងៃពុធ នៅក្នុងអគារលំនៅដ្ឋានមួយក្នុងសង្កាត់ Tai Po ជាយក្រុងក្នុង New Territories ។ មកដល់ព្រឹកថ្ងៃព្រហស្បតិ៍ ម៉ោងក្នុងស្រុក ភ្លើងមិនទាន់រលត់នៅឡើយទេ ហើយការជួយសង្គ្រោះនៅតែបន្ត ។

អ្នកស្រុករាប់រយនាក់ ត្រូវបានជម្លៀសចេញ ខណៈដែលភ្លើងបាន រាលដាលពាសពេញ អគារចំនួនប្រាំពីរក្នុង ចំណោមអគារទាំងប្រាំបីនៅក្នុងបរិវេណនោះ។ យ៉ាង​ហោច​ណាស់ ២៩​នាក់​ផ្សេង​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ អណ្តាតភ្លើងបានឆាបឆេះ និងផ្សែងចេញពីបង្អួចពេលយប់។

អាជ្ញាធរបាននិយាយ នៅមុននេះថា ក្រុមអ្នកស៊ើបអង្កេត នឹងពិនិត្យមើលទៅលើកត្តានានា រួមទាំងថាតើសម្ភារៈ នៅលើជញ្ជាំង ខាងក្រៅនៃអគារខ្ពស់ៗត្រូវតាមស្តង់ដារធន់នឹងភ្លើងដែរឬទេ ដោយសារការរីករាលដាល យ៉ាងឆាប់រហ័សនៃអគ្គីភ័យគឺខុសពីធម្មតា។

លោក Andy Yeung នាយកសេវាពន្លត់អគ្គីភ័យ បាននិយាយថា មន្រ្តីបានរកឃើញសន្លឹក Foam ដែលអាចឆេះខ្លាំង៕
ប្រែសម្រួលៈ ណៃ តុលា

To Top