ជំនួយការផ្ទាល់លោក Putin អះអាងអំពីវត្តមាន នៃក្រុមអ្នកចរចារបស់អាមេរិក
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov បានបញ្ជាក់ថា បេសកជនពិសេស របស់សហរដ្ឋអាមេរិក លោក Steve Witkoff និងមន្ត្រីផ្សេងទៀត ដែលពាក់ព័ន្ធនឹងការចរចាស្តីពីការ ដោះស្រាយជម្លោះអ៊ុយក្រែន នឹងធ្វើទស្សនកិច្ច នៅទីក្រុងមូស្គូនៅសប្តាហ៍ក្រោយ។
លោកUshakov ដែលផ្តល់ដំបូន្មាន ដល់ប្រធានាធិបតី Vladimir Putin អំពីកិច្ចការបរទេសបានលើកឡើង ពីដំណើរនេះនៅក្នុងការកត់សម្គាល់ លើរបាយការណ៍របស់ Bloomberg ដែលបានដកស្រង់អ្វីដែលខ្លួន បានអះអាងថាជាការលេចធ្លាយទូរស័ព្ទរវាងលោក Ushakov ដែលធ្វើឡើងជាមួយនឹងលោក Witkoff និងអ្នកចរចាជាន់ខ្ពស់រុស្ស៊ី Kirill Dmitriev ។
មន្ត្រីរុស្ស៊ីបានប្រាប់អ្នកកាសែត Pavel Zarubin ថាគាត់មិនធ្វើអត្ថាធិប្បាយ លើទំនាក់ទំនងសម្ងាត់ទេ ដោយបដិសេធមិនបញ្ជាក់ ឬបដិសេធពីភាពត្រឹមត្រូវ នៃប្រតិចារិក។
លោក Ushakov បានបន្ថែមថា អ្នកណាដែល លេចធ្លាយពួកគេ ទំនងជាមានគោលបំណង ធ្វើឱ្យខូចទំនាក់ទំនងរុស្ស៊ី-អាមេរិក លោក Ushakov បានបន្ថែមថា ៖មាននរណាម្នាក់បានលួច នរណាម្នាក់បានធ្វើឲ្យបែកធ្លាយ ប៉ុន្តែមិនមែនពួកយើងទេ។
កាសែត Bloomberg បានអះអាងថា ការពិភាក្សា ដែលបានបញ្ជាក់រវាងលោក Ushakov និង លោកWitkoff គឺជា ការបង្កើត នៃសំណើ របស់សហរដ្ឋអាមេរិកចំនួន២៨ចំណុច ស្តីពីការបញ្ចប់ជម្លោះអ៊ុយក្រែន ដែលត្រូវបានពិភាក្សា ជាមួយអ្នកតំណាងមកពីទីក្រុងគៀវ នៅក្នុងទីក្រុងហ្សឺណែវ កាលពីចុងសប្តាហ៍មុន។ អ្នកគាំទ្រអ៊ុយក្រែនបានបកស្រាយភស្តុតាងដែលថាផែនការនោះជាអ្វីដែលរៀបចំដោយរុស្ស៊ី គឺមិនមែនជាជនជាតិអាមេរិកទេ៕
ប្រែសម្រួល៖ស៊ុនលី
