ព័ត៌មានអន្តរជាតិ

សហភាពអារ៉ាប់ប្តេជ្ញាចិត្ត ជួយ១ពាន់លានដុល្លារ គាំទ្រដល់វិស័យ ថាមពេលនៅយេមែន

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាសហភាពអារ៉ាប់រួម (UAE) បានសន្យាផ្តល់ប្រាក់ចំនួន ១ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រ ដល់គម្រោងអគ្គិសនី និងថាមពលនៅទូទាំងប្រទេសយេមែន ដែលរងគ្រោះដោយសង្រ្គាម។

ការប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Aden រវាងប្រធានក្រុមប្រឹក្សាដឹកនាំប្រធានាធិបតី Rashad Al-Alimi និងឯកអគ្គរដ្ឋទូត UAE លោក Mohamed Hamad Al Zaabi ដែលបានអះអាងជាថ្មីអំពីចេតនារបស់ទីក្រុង Abu Dhabi ក្នុងការជួយស្តារបណ្តាញថាមពល ដែលខូចរបស់ប្រទេសយេមែន។

ប្រទេសយេមែនបាន ប្រឈមមុខនឹងការ ដាច់ចរន្តអគ្គិសនីរ៉ាំរ៉ៃអស់រយៈពេល ជាងពីរទសវត្សរ៍មកហើយ ដោយខេត្តភាគខាងត្បូងដូចជា Aden ជួបប្រទះនឹងការដាច់ចរន្តអគ្គិសនី ដែលអាចអូសបន្លាយដល់ ទៅ១២ម៉ោងក្នុងមួយថ្ងៃ ។
វាក៏បានធ្វើឲ្យមានផលប៉ះពាល់ ដល់រោងចក្រថាមពល ការផ្គត់ផ្គង់ឥន្ធនៈមានកម្រិត និងអាជ្ញាធរដែលបែកបាក់ បានធ្វើឱ្យមនុស្សរាប់លាននាក់ពឹងផ្អែកលើម៉ាស៊ីនភ្លើងឯកជន និងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យខ្នាតតូច។

ការសន្យាថ្មីរបស់ UAE ធ្វើឡើងស្របពេលជាមួយនឹងសន្និសិទថាមពលជាតិលើកទីមួយដែលបានធ្វើឡើងនៅទីក្រុង Aden ដែលជាកន្លែងដែលមន្ត្រីរដ្ឋាភិបាល អ្នកវិនិយោគ និងអ្នកជំនាញថាមពលកកើតឡើងវិញ បានប្រមូលផ្តុំគ្នាដើម្បីពិភាក្សា អំពីកំណែទម្រង់រយៈពេលវែង ក្នុងគោលបំណង រក្សាស្ថិរភាពបណ្តាញអគ្គិសនី និងទាក់ទាញការផ្តល់ ហិរញ្ញប្បទាន ដល់ប្រទេស៕

ប្រែសម្រួល៖ស៊ុនលី

To Top