ព័ត៌មានអន្តរជាតិ

អធិការបតីអាល្លឺម៉ង់ ព្រមានថា អឺរ៉ុបនៅតែជាតួអង្គសំខាន់ ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន

ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានព្រមានថា អឺរ៉ុបត្រូវតែនៅតែជាតួអង្គសំខាន់ក្នុងការចរចាទាក់ទងនឹងវិបត្តិអ៊ុយក្រែន ដោយសន្យាថានឹងបន្តគាំទ្រអាល្លឺម៉ង់។ ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅសភាជាន់ទាបBundestag លោក Merz បានស្វាគមន៍ការចូលរួមរបស់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយជម្លោះ។

ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តលើបញ្ហាអឺរ៉ុប អាចត្រូវបានធ្វើឡើងដោយមានការព្រមព្រៀងជាមួយអឺរ៉ុបប៉ុណ្ណោះ។ លោក Merz បានលើកឡើងថា ខណៈពេលដែលលោកចង់ឱ្យជម្លោះបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន កិច្ចព្រមព្រៀងដោយគ្មានការយល់ព្រមពីអ៊ុយក្រែន និងអឺរ៉ុបមិនអាចបម្រើជាមូលដ្ឋានសម្រាប់សន្តិភាពពិតប្រាកដ និងយូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែនបាននោះទេ។

លោកបានលើកឡើងថា “អឺរ៉ុបមិនមែនជាកូនអុកនោះទេ ប៉ុន្តែជាតួអង្គអធិបតេយ្យភាព សម្រាប់ផលប្រយោជន៍ និងតម្លៃផ្ទាល់ខ្លួន”។ ប្រទេសអាល្លឺម៉ង់ មានគម្រោងបែងចែកថវិកាចំនួន ១១.៥ ពាន់លានអឺរ៉ូ (១៣.៣១ ពាន់លានដុល្លារអាមេរិក) នៅក្នុងថវិកាឆ្នាំ ២០២៦ សម្រាប់គាំទ្រអ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top