អតីតសមាជិក គណ:កម្មាធិការ រៀបចំការបោះឆ្នោតរបស់ថៃ ជំរុញឱ្យនាយករដ្ឋមន្ត្រី Anutin លាលែងពីតំណែង និងទទួលខុសត្រូវ ចំពោះការគ្រប់គ្រងទឹកជំនន់ ភាគខាងត្បូង មិនបានល្អ
បរទេស: អតីតសមាជិកគណ:កម្មាធិការ រៀបចំការបោះឆ្នោត លោក Somchai ជំរុញឱ្យនាយករដ្ឋមន្ត្រី Anutin លាលែងពីតំណែង ជានាយករដ្ឋមន្រ្តី និងទទួលខុសត្រូវ ចំពោះការគ្រប់គ្រងទឹកជំនន់ ភាគខាងត្បូងមិនបានល្អ។
យោងតាមសារព័ត៌មាន Khaosod English បានផ្សាយឲ្យដឹងថា ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ – ម៉ោង ៩ និង ៤៧នាទីព្រឹក លោក Somchai Srisutthiyakorn អតីតសមាជិក គណៈកម្មការរៀបចំការបោះឆ្នោត បានអំពាវនាវ ឱ្យនាយករដ្ឋមន្ត្រី Anutin Charnvirakul ទទួលខុសត្រូវ និង លាលែងពីតំណែង ចំពោះការដោះស្រាយទឹកជំនន់ ភាគខាងត្បូងមិនបានល្អ។ លោក Somchai បានរិះគន់រដ្ឋាភិបាល ចំពោះការផ្តល់អាទិភាព ដល់រូបភាពនយោបាយ និងការបោះឆ្នោតជាជាងការគ្រប់គ្រង ទឹកជំនន់ប្រកបដោយប្រសិទ្ធភាព។
លោកបានថ្លែងថា ខណៈដែលភ្លៀងធ្លាក់ខ្លាំងគឺជារឿងធម្មជាតិ ហើយទឹកជំនន់អាចកើតឡើង ការគ្រប់គ្រងប្រកប ដោយប្រសិទ្ធភាព និងរហ័សដើម្បីជួយសង្គ្រោះជីវិតមនុស្សគឺ អាចសម្រេចបានដោយមនុស្សធម៌ ។ អាជ្ញាធរមូលដ្ឋានអាចវិនិច្ឆ័យខុសអំពីស្ថានភាព ដែលមិននឹកស្មានដល់ ប៉ុន្តែពួកគេមានដែន កំណត់លើឧបករណ៍ និងកម្លាំងមនុស្ស។ ដូច្នេះវាជាកាតព្វកិច្ចរបស់រដ្ឋាភិបាល កណ្តាលក្នុងការចល័តធនធាន និងសម្របសម្រួលជំនួយ។
លោក Somchai បានរិះគន់ការពន្យារពេល ការភាន់ច្រឡំ ក្នុងបទបញ្ជា និងការផ្តោតលើរូបភាពនយោបាយ ជាជាងការសង្គ្រោះជាបន្ទាន់។ រាល់នាទីគឺមានសារៈសំខាន់សម្រាប់ប្រជាជនរាប់ពាន់នាក់ ដែលជាប់គាំង គ្មានទឹក ឬអាហារ រួមទាំងអ្នកជំងឺ មនុស្សចាស់ និងទារក ។ ការគ្រប់គ្រងមិនបានល្អនេះ បានរួមចំណែកដល់ការ ស្លាប់ជាងមួយរយនាក់។
លោកបានសង្កត់ធ្ងន់ថា ស្ថានភាពនេះមិនមែន និយាយអំពីការចង្អុលម្រាមដៃនោះទេ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី អនុទីន និងគណៈរដ្ឋមន្ត្រីគួរតែ សុំទោស ជាសាធារណៈ ចំពោះការខកខានមិនបានប្រើប្រាស់ យន្តការរដ្ឋបាលប្រកប ដោយប្រសិទ្ធភាព។
លោកបានថ្លែងថា៖ “ការលាលែងពីតំណែង និងការអនុញ្ញាត ឱ្យសភាជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី គឺជាការបង្ហាញពី ការទទួលខុសត្រូវ និងជាទម្រង់ខ្ពស់បំផុតនៃសេចក្តីថ្លៃថ្នូរនយោបាយ”។
លោក Somchai បានបន្ថែមថា ដំណើរការសភា រួមទាំងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ អាចបន្តដោយគ្មានការរំខាន។ ប្រសិនបើសភាយល់ឃើញថា លោក អនុទីន នៅតែសមរម្យជានាយករដ្ឋមន្ត្រី លោកអាចត្រូវបានជាប់ឆ្នោតឡើងវិញ។ គណបក្សនយោបាយក៏អាចបង្កើត សម្ព័ន្ធភាពភាគច្រើន និងបង្ហាញពីសមត្ថភាព រដ្ឋបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ការបោកប្រាស់ និងការសង្គ្រោះ ទឹកជំនន់ប្រកបដោយប្រសិទ្ធភាព ដោយមិនប្រញាប់ ប្រញាល់រំលាយសភា ឬធ្វើការបោះឆ្នោតឡើយ ដោយអនុញ្ញាតឱ្យថវិកា ត្រូវបានដឹកនាំទៅជនរងគ្រោះ ដោយទឹកជំនន់ជំនួសវិញ។
