ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក​ ដាក់សំពាធសម្ព័ន្ធមិត្ត ក្នុងការកំណត់ អន្តោប្រវេសទ្រង់ទ្រាយធំ

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានណែនាំអ្នកការទូតអាមេរិក នៅទូទាំងទ្វីបអឺរ៉ុប កាណាដា អូស្ត្រាលី និងញូវសឺឡេន ឱ្យបញ្ចុះបញ្ចូលរដ្ឋាភិបាល កាន់អំណាចប្រឆាំងនឹងការ ធ្វើចំណាកស្រុកទ្រង់ទ្រាយធំ ដោយបង្កើនការព្រួយបារម្ភ អំពីទំនាក់ទំនងរបស់ខ្លួន ទៅនឹងឧក្រិដ្ឋកម្មដ៏ឃោរឃៅ ។

ការជជែកដេញដោលគ្នាជុំវិញបញ្ហាអន្តោប្រវេសន៍ នៅសហរដ្ឋអាមេរិកបានកើនឡើង កាន់តែខ្លាំងកាលពីថ្ងៃពុធ បន្ទាប់ពីអ្នកស្វែងរកសិទ្ធិជ្រកកោនអាហ្វហ្គានីស្ថានម្នាក់ ត្រូវបានចោទប្រកាន់ថា បានបាញ់សម្លាប់សមាជិកឆ្មាំជាតិពីរនាក់នៅក្នុងទីក្រុងវ៉ាស៊ីនតោន។ ជាការឆ្លើយតប រាល់សំណើអន្តោប្រវេសន៍ ដែលទាក់ទងនឹងជនជាតិអាហ្វហ្គានីស្ថាន ត្រូវបានបញ្ឈប់ដោយគ្មានកំណត់។

បេសកជនអាមេរិកត្រូវបានគេប្រាប់ ឱ្យដាក់របាយការណ៍ ស្តីពីឧក្រិដ្ឋកម្ម ដែលទាក់ទងនឹងជនចំណាកស្រុក នៅក្នុងប្រទេសដែលពួកគេត្រូវ បានគេចាត់តាំងនិងវាយតម្លៃពីរបៀប ដែលរដ្ឋាភិបាលម្ចាស់ផ្ទះដោះស្រាយបញ្ហានេះ រួមទាំងគោលនយោបាយ ដែលអនុគ្រោះដល់ជនចំណាកស្រុក ដោយមិនសមរម្យដោយចំណាយ សម្រាប់ប្រជាជនក្នុងតំបន់ ។

ប្រធានាធិបតីអាមេរិក លោក Donald Trump ជារឿយៗបានពណ៌នាអំពីការធ្វើចំណាក ស្រុកទ្រង់ទ្រាយធំថា ជាបញ្ហាចម្បងដែលប្រឈមមុខទាំង សហរដ្ឋអាមេរិក និងអឺរ៉ុប ។

គួរឲ្យដឹងដែរថា ចាប់តាំងពីការ វិលត្រឡប់ទៅកាន់ការិយាល័យ Oval ក្នុងខែមករា លោក Trump បានស្ដារឡើងវិញ នូវការគ្រប់គ្រងអន្តោប្រវេសន៍ យ៉ាងតឹងរ៉ឹង រួមទាំងការនិរទេសដ៏ធំ និងការពង្រីកការឃុំខ្លួនជនបរទេសខុសច្បាប់៕

ប្រែសម្រួល៖ស៊ុនលី

To Top