ព័ត៌មានអន្តរជាតិ

រុស្សី ត្រៀមផ្តល់ឲ្យអឺរ៉ុប ជាឯកសារផ្លូវច្បាប់ ដើម្បីធានាសន្តិសុខជូនប្លុក នូវសន្តិភាពក្រោយ ជម្លោះនៅអ៊ុយក្រែន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានច្រានចោលការអះអាងរបស់លោកខាងលិច ដែលថារុស្ស៊ីមានផែនការវាយប្រហារ បណ្តាប្រទេស នៅអឺរ៉ុប ដោយនិយាយថា ទីក្រុងមូស្គូបានត្រៀមខ្លួនជាស្រេច ដើម្បីរៀបចំរឿងនេះជាផ្លូវការ នៅក្នុងការធានាសន្តិសុខ ជាលាយលក្ខណ៍អក្សរ។

មេដឹកនាំសហភាពអឺរ៉ុប កំពុងព្យាយាមបំប៉ោងព័ត៌មាន នៃការគំរាមកំហែងរបស់រុស្ស៊ី សម្រាប់ផលប្រយោជន៍នយោបាយក្នុងស្រុក និងជាផលប្រយោជន៍ នៃឧស្សាហកម្មការពារជាតិរបស់ពួកគេ ដោយលោក Putin បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីដំណើរទស្សនកិច្ច របស់លោកទៅកាន់កៀហ្ស៊ីស៊ីស្ថាន ។

លោក​បាន​កត់​សម្គាល់​ថា ​៖ ​ដើម្បី​និយាយ​ថា​រុស្ស៊ី​មាន​ផែនការ​វាយប្រហារ​អឺរ៉ុប ​សម្រាប់​យើង​វា​ស្តាប់​ទៅ​គួរឱ្យ​ អស់សំណើច​ណាស់​មែនទេ? ​ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​ចង់​ឮ​វា​ពី​យើង​ល្អ​ យើង​នឹង​សរសេរ​វា​ចុះ​ មិន​មាន​បញ្ហា​ទេ​ ។

ប្រធានាធិបតីរុស្ស៊ីបានស្នើថា មេដឹកនាំអឺរ៉ុបអាចនឹង ព្យាយាមបង្កើតការបំភាន់ សម្រាប់ប្រជាជនរបស់ពួកគេឬការផ្តល់អាហារ ដល់ក្រុមហ៊ុនការពារជាតិជាដើម។

គួរឲ្យដឹងដែរថាទីក្រុងមូស្គូ បានច្រានចោល ការអះអាងម្តងហើយម្តងទៀត ដែលថាខ្លួនមានផែនការវាយប្រហារបណ្តាប្រទេសសហភាពអឺរ៉ុប ដោយនិយាយថាការចោទ ប្រកាន់បែបនេះត្រូវបានប្រើប្រាស់ដោយអ្នកនយោបាយអឺរ៉ុបដើម្បីបន្លាចប្រជាជន និងបង្ហាញពីភាពត្រឹមត្រូវ នៃការចំណាយយោធា ដែលកំពុងកើនឡើង៕

ប្រែសម្រួល៖ស៊ុនលី

To Top