បរទេស៖ ក្រុមអ្នកពន្លត់អគ្គីភ័យហុងកុងបានរកឃើញសាកសពមនុស្សរាប់សិបនាក់ទៀត នៅថ្ងៃសុក្រនេះ ក្នុងអំឡុងពេលស្វែងរកនៅក្នុងអគារ អាផាតមិន បន្ទាប់ពីអគ្គីភ័យដ៏ធំមួយបានឆាបឆេះអគារចំនួន៧ក្នុងចំណោមអគារទាំង៨។ ចំនួនអ្នកស្លាប់ក្នុងគ្រោះអគ្គិភ័យដ៏សាហាវបំផុតមួយក្នុងទីក្រុងឥឡូវនេះមានយ៉ាងហោចណាស់ ១២៨នាក់។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមជួយសង្គ្រោះបានផ្តល់អាទិភាពដល់អាផាតមិនដែលពួកគេបានទទួលការហៅទូរស័ព្ទជាច្រើនដងសម្រាប់ជំនួយក្នុងអំឡុងពេលមានអគ្គិភ័យ ប៉ុន្តែមិនអាចទៅដល់បានទេ នេះបើតាមលោក Derek Armstrong Chan នាយករងនៃសេវាកម្មអគ្គីភ័យហុងកុងបានប្រាប់អ្នកយកព័ត៌មាន។
ចំនួនអ្នកស្លាប់ត្រូវបានកើនឡើងចំនួន ៣៤ នាក់ ថែមទៀត បន្ទាប់ពីសាកសពជាច្រើនត្រូវបានរកឃើញ ហើយលេខាធិការសន្តិសុខ Chris Tang បានប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា ការស្វែងរកជនរងគ្រោះកំពុងបន្ត ហើយចំនួននៅតែអាចកើនឡើង។
លោកបាននិយាយថា សាកសពមួយចំនួនដែលបានរកឃើញត្រូវបានឆេះយ៉ាងធ្ងន់ធ្ងរ ដែលមិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណនៅឡើយ ហើយការស៊ើបអង្កេតលើអគ្គិភ័យនេះ នឹងមានរយៈពេលយ៉ាងហោចណាស់ពីបីទៅបួនសប្តាហ៍។
ប្រែសម្រួលៈ ណៃ តុលា
