ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនចិនវិនិយោគលុយ ១ពាន់លានដុល្លារ សាងសង់រោងចក្រគិមីនៅក្នុងប្រទេសអេហ្ស៊ីប

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្រុមហ៊ុន Kunming Chuan Jin Nuo Chemical Co., Ltd. (CJN) របស់ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃព្រហស្បតិ៍ជាមួយក្រុមហ៊ុន El Sewedy Industrial Development របស់ប្រទេសអេហ្ស៊ីប ដើម្បីសាងសង់បរិវេណឧស្សាហកម្មគីមីផូស្វាតដ៏សំខាន់មួយនៅក្នុងតំបន់សេដ្ឋកិច្ចប្រឡាយជីក Suez (SCZone) ភាគខាងកើតទីក្រុងគែរ។

តាមផែនការក្រុមហ៊ុនចិននឹងវិនិយោគប្រាក់១ពាន់លានដុល្លារអាមេរិកនៅក្នុងគម្រោងនេះ ដែលនឹងគ្របដណ្តប់លើផ្ទៃដី៩០៥០០០ ម៉ែត្រការ៉េនៅក្នុងតំបន់ឧស្សាហកម្មសុខាក្នុងរង្វង់ SCZone និងបង្កើតការងារប្រហែល១០០០០កន្លែង នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអេហ្ស៊ីប។

អគារនេះនឹងត្រូវសាងសង់ជាបីដំណាក់កាល។ ដោយដំណាក់កាលទី១ចាប់ផ្តើមនៅឆ្នាំ២០២៦ នឹងផលិតអាស៊ីតផូស្វ័រ និងជី។ សេចក្តីថ្លែងការណ៍បាននិយាយថា ដំណាក់កាលទី២នឹងណែនាំសារធាតុគីមីផូស្វាតពិសេសដែលមានភាពបរិសុទ្ធខ្ពស់ ខណៈដែលដំណាក់កាលទី៣នឹងពង្រីកទៅជាវត្ថុធាតុដើមថ្មថាមពលថ្មី។

នាយករដ្ឋមន្ត្រីអេហ្ស៊ីបលោក Mostafa Madbouly ដែលបានចូលរួមក្នុងពិធីចុះហត្ថលេខានោះ បានសរសើរគម្រោងនេះថាជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ការទាក់ទាញការវិនិយោគឧស្សាហកម្មទ្រង់ទ្រាយធំ។ ប្រធាន SCZone លោក Waleid Gamal El-Dein បាននិយាយថាវានឹងអាចជួយធ្វើមូលដ្ឋានីយកម្មឧស្សាហកម្មឯកទេសនៅក្នុងប្រទេសអេហ្ស៊ីបទាំងមូល។

នាយកប្រតិបត្តិ CJN Egypt លោក Huang Qiuhan បានលើកឡើងពីភស្តុភារ ទុនបំរុងផូស្វាត និងបរិយាកាសប្រកួតប្រជែងរបស់អេហ្ស៊ីបថាជាហេតុផលសំខាន់សម្រាប់ការវិនិយោគនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top