លោកស្រី Peng Liyuan អញ្ជើញចូលរួមសកម្មភាពផ្សព្វផ្សាយប្រធានបទនៃ“ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍” ឆ្នាំ២០២៥
ថ្ងៃទី១ខែធ្នូ គឺជា“ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍” ទី៣៨ ហើយប្រទេសចិននឹងប្រារព្ធក្រោមប្រធានបទ“រួមព្យាបាលទូទាំងសង្គម ប្រកាន់ខ្ជាប់ប្រពៃណីនិងធ្វើនវានុវត្តន៍ ដើម្បីបញ្ចប់ជំងឺអេដស៍”។
ថ្មីៗនេះ លោកស្រី Peng Liyuan ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈសម្រាប់ការបង្ការនិងព្យាបាលជំងឺរបេង និងជំងឺអេដស៍នៃអង្គការសុខភិភាពពិភពលោក បានអញ្ជើញចូលរួមសកម្មភាពផ្សព្វផ្សាយប្រធានបទនៃ“ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍” ឆ្នាំ២០២៥នៅមជ្ឈមណ្ឌលវប្បធម៌ខណ្ឌ Xicheng នៃក្រុងប៉េកាំងប្រទេសចិន ។
សកម្មភាពលើកនេះបានរំលឹកឡើងវិញពីសមិទ្ធផលដ៏លេចធ្លោរបស់ចិនក្នុងការប្រយុទ្ធ នឹងជំងឺអេដស៍ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ និងបានផ្សព្វផ្សាយពីទ្រឹស្តីនិងចំណេះដឹងស្តីពីការបង្ការនិងគ្រប់គ្រងជំងឺអេដស៍ តាមរយៈវីដេអូឃ្លីបនិងការពិពណ៌នារបស់អ្នកឆ្លងជំងឺអេដស៍។
លោកស្រី Peng Liyuan បានចែករំលែកនូវបទពិសោធនិងចំណាប់អារម្មណ៍របស់ខ្លួនអំពីការចូលរួមក្នុងការងារផ្សព្វផ្សាយពីការបង្ការនិងព្យាបាលជំងឺអេដស៍រយៈពេល២០ឆ្នំាំ និងលើកទឹកចិត្តដល់អ្នកទាំងអស់គ្នាឱ្យផ្សព្វផ្សាយយ៉ាងសកម្មពីគោលគំនិតអរិយធម៌ស្តីពីការបង្ការជំងឺអេដស៍ ព្រមទាំងរួមសមគ្គីគ្នា និងចាប់ដៃគ្នាដើរទៅមុខ ធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្នាដើម្បីសម្រេចចក្ខុវិស័យ“សូន្យជំងឺអេដស៍”៕
