លោក Xi Jinping បានលើកឡើងថា ធ្វើឱ្យយន្តការយូរអង្វែងនៃការគ្រប់គ្រងអេកូឡូស៊ីបណ្តាញអ៊ីនធឺណែត មានភាពប្រសើរឡើង
នៅពេលរៀនសូត្រជាក្រុមលើកទី២៣ នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមចិន លោក Xi Jinping បានលើកឡើងថា ធ្វើឱ្យយន្តការយូរអង្វែងនៃការគ្រប់គ្រងអេកូឡូស៊ីបណ្តាញអ៊ីនធឺណែតមានភាពប្រសើរឡើង បន្តបង្កើតលំហសាយប័រប្រកបដោយភាពស្អាតស្អំនិងភាពវិជ្ជមាន រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមចិន បានធ្វើការរៀនសូត្រជាក្រុមលើកទី២៣ស្តីពីបង្កើនការគ្រប់គ្រងអេកូឡូស៊ីបណ្តាញអ៊ីនធឺណែត។
លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ការគ្រប់គ្រងអេកូឡូស៊ីបណ្តាញអ៊ីនធឺណែត ជាភារកិច្ចសំខាន់នៃការកសាងប្រទេសខ្លាំងក្លាផ្នែកបណ្តាញអ៊ឺនធឺណែត ពាក់ព័ន្ធនឹងការអភិវឌ្ឍនិងសន្តិសុខរដ្ឋ និងផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន។ គួរតែធ្វើឱ្យយន្តការយូរអង្វែង នៃការការគ្រប់គ្រងអេកូឡូស៊ីបណ្តាញអ៊ីនធឺណែតមានភាពប្រសើរឡើង ផ្តោតសំខាន់ទៅលើការលើកកម្ពស់លក្ខណៈចក្ខុវិស័យ លក្ខណៈចំគោលដៅ លក្ខណៈប្រព័ន្ធនិងលក្ខណៈសម្របសម្រួលនៃការគ្រប់គ្រង បន្តបង្កើតលំហសាយប័រប្រកបដោយភាពស្អាតស្អំនិងភាពវិជ្ជមាន។
លោក Xi Jinping បានលើកឡើងថាការគ្រប់គ្រងអេកូឡូស៊ីបណ្តាញអ៊ីនធឺណែត ជាបញ្ហារួមដែលប្រឈមមុខដោយប្រទេសនានាលើពិភពលោក។ គួរតែចូលរួមយ៉ាងសកម្មនូវការកំណត់ច្បាប់អន្តរជាតិ រួមគ្នាបង្ក្រាបឧក្រិដ្ឋកម្មលើបណ្តាញអ៊ីនធឺណែត ដើម្បីជំរុញកសាងសហគមន៍រួមវាសនាតាមលំហសាយប័រ។ គួរតែពង្រឹងកសាងវេទិកាតាមអនឡាញនិងសមត្ថភាពនៃការផ្សព្វផ្សាយអន្តរជាតិ ប្រើបណ្តាញអ៊ីនធឺណែតផ្សព្វផ្សាយមតិរបស់ប្រទេសចិន និយាយឱ្យល្អនូវរឿងរ៉ាវរបស់ប្រទេសចិន បង្ហាញពីរូបភាពរបស់ប្រទេសចិនប្រកបដោយទំនុកចិត្ត គួរឱ្យស្រឡាញ់ និងគួរឱ្យគោរព៕
