ក្រុមហ៊ុនផលិតអាវុធធំៗលើពិភពលោក កើនឡើង ប្រាក់ចំណេញ ៥,៩ភាគរយ ដោយសារតម្រូវការ នៅក្នុងសង្គ្រាម អ៊ុយក្រែន និងនៅហ្គាហ្សា
បរទេស៖ ក្រុមហ៊ុនផលិត អាវុធដ៏ធំបំផុតរបស់ពិភពលោករកប្រាក់ចំណូលពីការលក់សព្វាវុធ និងសេវាកម្មយោធា កើនរហូតដល់ ៥,៩ភាគរយ ធៀបកាលពីឆ្នាំមុន ដោយសារតម្រូវការ ត្រូវបានផ្គត់ផ្គង់ ដោយសង្រ្គាមនៅអ៊ុយក្រែន និងនៅហ្គាហ្សា ក៏ដូចជាការកើនឡើង នៃការចំណាយយោធារបស់ប្រទេសនានា, នេះបើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ឬ SIPRI បាននិយាយថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន ផលិតអាវុធធំបំផុតទាំង ១០០ បានកើនឡើងដល់ ៦៧៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ដែលជាតួលេខខ្ពស់បំផុត ដែលខ្លួនបានកត់ត្រា។
ការកើនឡើងភាគច្រើន គឺបានទៅលើក្រុមហ៊ុនដែលមានមូលដ្ឋាននៅអឺរ៉ុប និងសហរដ្ឋអាមេរិក ប៉ុន្តែមានការកើនឡើង នៅជុំវិញពិភពលោក លើកលែង តែនៅអាស៊ី និងអូសេអានី ដែលបញ្ហានៅក្នុងឧស្សាហកម្ម អាវុធរបស់ចិនបាននាំ ឱ្យមានការធ្លាក់ចុះបន្តិច។
ក្រុមហ៊ុនចំនួន ៣០ ក្នុងចំណោមក្រុមហ៊ុនអាមេរិកចំនួន ៣៩ គឺស្ថិតក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ១០០ រួមទាំងក្រុមហ៊ុន Lockheed Martin, Northrop Grumman និង General Dynamics — បានប្រកាសការកើនឡើងប្រាក់ចំណូល។ ប្រាក់ចំណូលរួមបញ្ចូលគ្នារបស់ពួកគេបានកើនឡើង 3.8% នៅ ៣៣៤ ពាន់លានដុល្លារ។ ប៉ុន្តែ SIPRI បានកត់សម្គាល់ថា “ការពន្យាពេលយ៉ាងទូលំទូលាយ និងចំណេញលុយ បន្តធ្វើឱ្យមានការអភិវឌ្ឍន៍ និងការផលិត” នៅក្នុងកម្មវិធីសំខាន់ៗ ដែលដឹកនាំដោយសហរដ្ឋអាមេរិក រួមទាំងយន្តហោះចម្បាំង F-35 ផងដែរ។
ក្រុមហ៊ុនចំនួន ២៣ ក្នុង ចំណោមក្រុមហ៊ុន ២៦ នៅអឺរ៉ុប ដោយមិនរាប់បញ្ចូលប្រទេសរុស្ស៊ី បានឃើញប្រាក់ចំណូល ពីការលក់អាវុធរបស់ពួកគេកើនឡើង នៅពេលដែលទ្វីបនេះបានបង្កើនការចំណាយ។ ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនទាំងនោះបានកើនឡើង 13% ដល់ ១៥១ ពាន់លានដុល្លារ ដែលជំរុញដោយតម្រូវការ ដែលទាក់ទងនឹងសង្រ្គាម នៅអ៊ុយក្រែន និងការគំរាមកំហែងពីប្រទេសរុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា
