ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី អំពាវនាវឱ្យមានតម្លាភាពក្នុងដំណើរការសន្តិភាពរបស់អ៊ុយក្រែន

គៀវ៖​ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី​ បានជំរុញឱ្យមានតម្លាភាពក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន។

លោក ហ្សេឡិនស្គី​ បានសរសេរនៅលើ X ថា “អ្វីដែលសំខាន់នោះគឺថា អ្វីៗគឺយុត្តិធម៌ និងមានតម្លាភាព។ គ្មានល្បែងណាមួយត្រូវបានលេងនៅពីក្រោយខ្នងអ៊ុយក្រែននោះទេ។ គ្មានអ្វីត្រូវបានសម្រេចដោយគ្មានអ៊ុយក្រែននោះទេ”។

លោកបានកត់សម្គាល់ថា រឿងរសើបបំផុត និងបញ្ហាដ៏លំបាកបំផុតនៅក្នុងកិច្ចចរចាសន្តិភាព គឺទាក់ទងនឹងទឹកដី ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក និងការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។ លោកបានលេីកឡេីងថា ក្រុមចរចានឹងបន្តធ្វើការលើប្រធានបទទាំងនេះ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ​ បានសង្កត់ធ្ងន់ថា មិនមានដំណោះស្រាយសាមញ្ញណាមួយចំពោះវិបត្តិនោះទេ ហើយបានគូសបញ្ជាក់ថា លោកត្រៀមខ្លួនរួចជាស្រេច​ ដើម្បីធ្វើការសម្រេចចិត្តចាំបាច់៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top