ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ប្រទេសដែលគ្មាន ទំនុកចិត្ត នៅលើពិភពលោក មិនអាចទទួលបានកេរ្តិ៍ឈ្មោះ បើជប៉ុនចង់ឱ្យយោធា និយមងើបឡើងវិញ គឺគ្មានច្រកចេញទាល់តែសោះ

មនុស្សដែលគ្មានភាពស្មោះត្រង់ មិនអាចទទួលបានសច្ចភាព ប្រទេសដែលគ្មានទំនុក ចិត្តនៅលើពិភពលោក មិនអាចទទួលបានកេរ្តិ៍ឈ្មោះ ។ ក្នុងនាមជាប្រទេសបំផុស សង្គ្រាមឈ្លានពាន និងប្រទេសទទួលបរាជ័យ ក្នុងសង្គ្រាមលោកលើកទីពីរ ជប៉ុនគួរតែគិតពិចារណា ឱ្យបានស៊ីជម្រៅ នូវទោសកំហុសដែលខ្លួនបំផុសសង្គ្រាម ក្រេបជញ្ជក់យកមេរៀន នៃប្រវតិ្តសាស្ត្រ និង ដើរតាមមាគាអភិវឌ្ឍន៍ ដោយសន្តិភាពពិតប្រាកដ នេះជាបុរេល័ក្ខខ័ណ្ឌ ដ៏សំខាន់ សម្រាប់ឱ្យ ជប៉ុនត្រឡប់ទៅសហគមន៍ អន្តរជាតិវិញ ជាមូលដ្ឋានគ្រឹះ នយោបាយសម្រាប់ឱ្យជប៉ុន អភិវឌ្ឍទំនាក់ទំនង ការទូតជាមួយ ប្រទេសជិតខាង ហើយក៏ជាម៉ែត្រសម្រាប់វាយតម្លៃថា តើប្រទេសជប៉ុនអាច គោរពនិងអនុវត្តពាក្យសន្យារបស់ខ្លួន ស្តីពីការអភិវឌ្ឍដោយសន្តិភាពឬទេ ។

ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុន បានបន្ធូរបន្ថយសិទ្ធិស្វ័យការពារជាបន្តបន្ទាប់ បានបន្ធូរការរឹតបន្តឹងការនាំចេញ អាវុធជាច្រើនលើក ហើយបានអភិវឌ្ឍអ្វីដែលហៅថា សមត្ថភាពវាយប្រហារ ទៅលើមូលដ្ឋានរបស់សត្រូវ ប៉ុនប៉ងបង្កើតវិសោធនកម្ម“គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ” ។ ទង្វើទាំងនេះបានល្មើសយ៉ាងធ្ងន់ធ្ងរនឹង “ធម្មនុញ្ញសន្តិភាព” និង គោលការណ៍“ស្វ័យការពារ”របស់ជប៉ុន បានធ្វើឱ្យប្រទេសអាស៊ី នៅជិតខាងនិងសហគមន៍ អន្តរជាតិមានការ ប្រុងប្រយ័ត្នខ្ពស់ ចំពោះយុទ្ធសាស្ត្ររបស់ជប៉ុន ។

ជាពិសេស ខណៈចូលរួមការជជែក ដេញដោលក្នុងរដ្ឋសភា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានអះអាង យ៉ាងកម្រោលថា “ស្ថានភាពបន្ទាន់ នៅតៃវ៉ាន់ ”ប្រហែលនឹងបង្កជា “វិបត្តិស្លាប់រស់របស់ជប៉ុន” ដែលជប៉ុនអាច អនុវត្តសិទិ្ធស្វ័យ ការពារជាសមូហភាព ការនិយាយបញ្ឆិតបញ្ឆៀង អំពីលទ្ធភាពជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ដោយកម្លាំងអាវុធន បានលាតត្រដាងយ៉ាង ច្បាស់ នូវធាតុពិតដ៏អាក្រក់របស់លោកស្រី ដែលបំពានធម្មនុញ្ញសន្តិភាព និងបានបំផ្លេចបំផ្លាញ សណ្តាប់ធ្នាត់អន្តរជាតិ ។

ប្រឈមនឹងទង្វើរបស់ជប៉ុនប្រកបដោយគ្រោះថ្នាក់ សហគមន៍អន្តរជាតិ បានចេញផ្សាយ ការព្រមានយ៉ាងច្បាស់លាស់ តម្រូវឱ្យជប៉ុន ប្រកាន់ខ្ជាប់ឥរិយាបថត្រឹមត្រូវ និងពិចារណា ពីកំហុសខ្លួនក្នុងប្រវត្តិសាស្ត្រឈ្លានពាន បញ្ឈប់បំភាន់មតិ សាធារណៈក្នុងអន្តរជាតិ និង បញ្ឈប់ធ្វើទង្វើនិង បញ្ចេញពាក្យសម្តី ខុសឆ្គងក្នុងបញ្ហាពាក់ព័ន្ធ ក៏ដូចជាប្រកាន់ខ្ជាប់ដើរ តាមមាគាអភិវឌ្ឍន៍ដោយសន្តិភាព ដើម្បីទទួលបានទំនុកចិត្ត ពីប្រទេសជិតខាងនៅអាស៊ី និងសហគមន៍អន្តរជាតិ តាមរយៈអាកប្បកិរិយា មានទំនួលខុសត្រូវ និងការអនុវត្តជាក់ស្តែង ។

លោកស្រី Mao Ning អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានសង្កត់ធ្ងន់ថា បើសិនជាជប៉ុនចង់ឱ្យយោធា និយមងើបឡើងវិញ នោះប្រជាជនចិនមិន ទទួលយកជាដាច់ខាត សហគមន៍អន្តរជាតិមិនអនុញ្ញាតជាដាច់ខាត ចុងក្រោយពិតជានឹង ទទួលការបរាជ័យជាមិនខាន ។ ក្រសួងការបរទេសរុស្សី បានបង្ហោះវីដេអូអំពីការចុះចាញ់ របស់ជប៉ុនតាមរយៈបណ្តាញទំនាក់ទំនងសង្គម ក្នុងន័យដាស់តឿនជប៉ុនក្រេបជញ្ជក់យកមេរៀន នៃប្រវតិ្តសាស្ត្រ ។ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ ដោយបញ្ជាក់ សារជាថ្មីថា តៃវ៉ាន់គឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់បាន នៃទឹកដីរបស់ប្រទេសចិន បញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ ជាកិច្ចការផ្ទៃក្នុងរបស់ សាធារណរដ្ឋប្រជាមានិតចិន សុទ្ធសាធ និងប្រឆាំងនឹង “ឯករាជ្យតៃវ៉ាន់” គ្រប់ទម្រង់។ ក្រៅពីនេះ ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា ជាដើមក៏បានបង្ហាញ អាកប្បកិរិយាយ៉ាងច្បាស់ រិះគន់ថ្នាក់ដឹកនាំជប៉ុន ដែលមានការយល់ដឹងខុសឆ្គង់ ចំពោះប្រវត្តិសាស្ត្រ សង្គ្រាមលោកលើកទីពីរ ។

ពាក្យសម្តីរបស់លោកស្រី Sanae Takaichi ក៏បានបង្កឱ្យមានការរំជើបរំជួលយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុនផងដែរ ទាំងអ្នកនយោបាយជើង ចាស់និងប្រជាពលរដ្ឋសាមញ្ញ សុទ្ធតែសម្តែងការមិនពេញចិត្ត និងការប្រឆាំងតាមរយៈ រូបភាពខុសៗគ្នា ។ លោក Kiichiro Hatoyama អតីតនាយករដ្ឋមន្ត្រីជប៉ុន បាននិយាយត្រង់ៗថា ទំនាក់ទំនងរវាងជប៉ុន និងចិននឹងធ្លាក់ក្នុងសភាអាក្រក់បំផុតដោយសារពាក្យសម្តីនេះ ហើយទាមទារឱ្យលោកស្រីកែតម្រូវកំហុសភ្លាមៗ ។ លោក Ishiba Shigeru អតីតនាយករដ្ឋមន្ត្រីជប៉ុន បានរិះគន់ពាក្យសម្តីជាសាធារណៈចំនួនពីរលើក ដោយបានសង្កត់ធ្ងន់ថា ចាប់តាំងពីរការស្តារ ទំនាក់ទំនងរវាង ជប៉ុននិងចិនឱ្យមានភាពប្រក្រតីឡើងវិញមក គោលជំហររបស់រដ្ឋាភិបាល អាណត្តិនីមួយៗដែលគោលរពគោលការណ៍ចិនមួយ មិនអនុញ្ញាតឱ្យកែប្រែឡើយ ។

ការចងចាំនិងការពិត នៃប្រវត្តិសាស្ត្រមិន រសាយបាត់ទៅតាមពេលវេលាឡើយ ជប៉ុនដែលធ្លាប់នាំមក នូវសោកវិនសកម្មដ៏ឈឺចាប់ដល់ប្រជាជនអាស៊ី គួរពិចារណា និងធ្វើការកែកំហុសរបស់ខ្លួនអោយបានប្រាកដប្រជា អនុវត្តពាក្យសន្យា ចំពោះប្រទេសចិន និងសហគមន៍អន្តរជាតិតាមរយៈសកម្មភាពជាក់ស្តែង ដើម្បីទទួលបានការជឿទុក ចិត្តពីប្រទេសជិតខាងនៅ អាស៊ីនិងសហគមន៍អន្តរជាតិ ។ ពិភពលោកនាពេលបច្ចុប្បន្ន មិនអនុញ្ញាតឱ្យយោធា និយមងើបឡើងវិញជាដាច់ខាត មិនអនុញ្ញាតឱ្យសន្តិភាព និងស្ថិរភាពសកលរង ការបំផ្លាញជាដាច់ខាត ។ បើជប៉ុនចង់ដើរតាមផ្លូវយោធានិយមឡើងវិញ នោះទីបំផុតពិតជានឹងទទួលបរាជ័យនិង ភាពអាម៉ាស់មុខជាមិនខាន ៕

To Top