មានការរិះគន់ថា SEA Games នៅថៃ ដូចបាយឡុកបាយឡ ដាក់ទង់ជាតិមិនត្រឹមត្រូវ កាលវិភាគពិបាកមើល រហូតដល់ផ្ទាំងផ្សព្វផ្សាយប្រើ AI
បរទេស ៖ ទំព័រផ្លូវការ SEA Games 2025 ចេញមុខសុំទោស បន្ទាប់ពីមានកំហុសធំៗ បង្កឲ្យមានប្រតិកម្ម លើអ៊ីនធឺណិត ។ បន្ទាប់ពីទំព័រផ្លូវការ សម្រាប់ស៊ីហ្គេមលើកទី៣៣ ប្រឈមមុខនឹងការរិះគន់ យ៉ាងធ្ងន់ធ្ងរ លើអ៊ីនធឺណិត រាប់ចាប់ពីទង់ជាតិមិនត្រឹមត្រូវ កាលវិភាគពិបាកមើល រហូតដល់ផ្ទាំងផ្សព្វផ្សាយ សម្រាប់ការរត់និម្មិត ដែលបានបង្កើត ដោយប្រើ AI—ទំព័រ SEA GAMES Thailand ឆ្នាំ ២០២៥ បានបង្ហោះសេចក្តីថ្លែងការណ៍មួយ ដែលនិយាយអំពីបញ្ហា។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ថា
សេចក្តីថ្លែងការណ៍ ពីទំព័រ SEA Games 2025 គឺទំនួលខុសត្រូវ ចម្បងរបស់ទំព័រ SEA GAMES Thailand 2025 រួមមានការបង្កើតរូបភាព ការបង្ហោះព័ត៌មានផ្លូវការ ពីគណៈកម្មាធិការរៀបចំ និងគាំទ្រ និងផ្សព្វផ្សាយកីឡាស៊ីហ្គេម លើកទី៣៣ ។ ទំព័រទទួលបានសម្ភារៈផ្សព្វផ្សាយពីភ្នាក់ងារផ្សេងៗ ដើម្បីជួយផ្សព្វផ្សាយព័ត៌មាន ឱ្យបានទូលំទូលាយ ដល់សាធារណជន។
ទោះយ៉ាងណាក៏ដោយ ខ្លឹមសារ រូបភាព ឬសម្ភារៈមួយចំនួន ដែលបានទទួលសម្រាប់ការផ្សព្វផ្សាយអាចមានកំហុស ឬព័ត៌មានមិនពេញលេញ ដែលលើសពីការគ្រប់គ្រង របស់ទំព័រ ។ ទោះបីជាយ៉ាងនេះក្តី ទំព័រនេះនៅតែប្តេជ្ញាចិត្ត ក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន អំពីការប្រកួតសំខាន់ៗ ឱ្យបានច្បាស់លាស់ តាមដែលអាចធ្វើទៅបាន និងបន្តគាំទ្រដល់ការ ផ្សព្វផ្សាយព័ត៌មាន អំពីការប្រកួតកីឡាស៊ីហ្គេម។
