ព័ត៌មានអន្តរជាតិ

ការស្ទង់មតិនៃ CGTN៖ មិនត្រូវការអ្វីដែលហៅថា “ជំហររបស់ជប៉ុនមិនមានការប្រែប្រួល”នោះទេ តែត្រូវការចម្លើយដ៏ជាក់លាក់

កាលពីថ្ងៃទី៤ ខែធ្នូ លោកLin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនគ្រាន់តែលើកឡើងតែប៉ុណ្ណោះថា ជំហរជាមូលដ្ឋានរបស់ជប៉ុនក្នុងបញ្ហាតៃវ៉ាន់ ក៏ដូចជាការពិពណ៌នាក្នុង《សេចក្តីថ្លែងការណ៍រួមរវាងចិននិងជប៉ុន》ឆ្នាំ១៩៧២ ពោលគឺជំហររបស់ជប៉ុនមិនមានការប្រែប្រួលនោះទេ។

ប្រឈមនឹងបញ្ហាជាគោលការណ៍ដែលបានកត់ត្រាយ៉ាងច្បាស់លាស់ក្នុងឯកសារប្រវត្តិសាស្រ្ត និងការចាទសួរជាច្រើនលើករបស់ភាគីចិននាពេលថ្មីៗនេះ ព្រមទាំងមានការរិះគន់ទាំងក្នុងប្រទេសជប៉ុន និងសហគមន៍អន្តរជាតិ លោកស្រី SanaeTakaichi នៅតែប្រើពាក្យថា“ជំហររបស់ជប៉ុនមិនមានការប្រែប្រួលនោះទេ”មកបន្លប់ ភាគីចិនមិនអាចទទួលយកបានទេ ។ ឥរិយាបថរបស់ភាគីចិនគឺជាក់លាក់ណាស់ ពោលគឺភាគីចិនដាស់តឿនឱ្យភាគីជប៉ុនពិនិត្យឡើងវិញនិងកែតម្រូវកំហុសរបស់ខ្លួនដោយពិតប្រាកដ និងដកពាក្យសម្តីដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi វិញ។

សូមបញ្ជាក់ថា តាមការស្ទង់មតិរបស់បណ្តាញCGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកលេងអ៊ីនធឺណិតទូទាំងពិភពលោកបានឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ ៩១,៤ភាគរយ បានរិះគន់ចំពោះការនិយាយបន្លប់ម្តងហើយម្តងទៀត និងការនិយាយផ្សេងធ្វើផ្សេងរបស់ភាគីជប៉ុន លើបញ្ហាដែលទាក់ទិននឹងតៃវ៉ាន់ គោលនយោបាយ“ការការពារខ្លន” និងចេតនានៃសកម្មភាពយោធាជាដើម ហើយអំពាវនាវដល់ភាគីជប៉ុនឱ្យអនុវត្តជាក់ស្តែងនូវកាតព្វកិច្ចជាប្រទេសដែលទទួលបរាជ័យក្នុងសង្គ្រាមលោកលើកទី២ និងបំពេញកិច្ចសន្យារបស់ខ្លួនចំពោះប្រទេសចិននិងសហគមន៍អន្តរជាតិដោយការអនុវត្តជាក់ស្តែង៕

To Top