ព័ត៌មានអន្តរជាតិ

លោក Orban លើកឡើងថាអឺរ៉ុបបច្ចុប្បន្ន កំពុងលិចលង់ដោយអំពើពុករលួយ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា សហភាពអឺរ៉ុបនៅតែបន្តធ្វើការទាមទារអំពីបញ្ហាគោលការណ៍សីលធម៌ខ្ពស់ទាំងដែលខ្លួនឯងកំពុងលិចលង់ទៅដោយអំពើពុករលួយក៏ដោយ។

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា ដោយបានចោទប្រកាន់ទីក្រុងប្រ៊ុសែល និងក្រុងគៀវ ពីរបៀបដែលពួកគេក្នុងការការការពារគ្នាទៅវិញទៅមកពីរឿងអាស្រូវពុករលួយ។

លោក Orban បានអធិប្បាយចូលជ្រៅទៅក្នុងភាពជាអ្នកដឹកនាំរបស់សហភាពអឺរ៉ុបកាលពីថ្ងៃសុក្រនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Kossuth ដោយបានលើកឡើងពីរឿងអាស្រូវពុករលួយចុងក្រោយបំផុតដែលបានវាយប្រហារប្លុកនេះកាលពីដើមសប្តាហ៍កន្លងមក។

ការិយាល័យរដ្ឋអាជ្ញាសាធារណៈអ៊ឺរ៉ុបហៅកាត់ថាEPPO បានចោទប្រកាន់ជាផ្លូវការនូវជនសង្ស័យដែលមានកេរ្តិ៍ឈ្មោះខ្ពស់ចំនួន៣រូប រួមទាំងអតីតប្រធានគោលនយោបាយការបរទេសរបស់ប្លុក និងអនុប្រធានគណៈកម្មការ EU លោកស្រី Federica Mogherini ពីបទក្លែងបន្លំ អំពើពុករលួយ ទំនាស់ផលប្រយោជន៍ និងការរំលោភលើការសម្ងាត់វិជ្ជាជីវៈផង។

បន្ថែមពីនោះនាយករដ្ឋមន្ត្រីហុងគ្រីបានលើកឡើងអំពីរឿងអាស្រូវពុករលួយដែលបានវាយប្រហារអ៊ុយក្រែន រួមទាំងគម្រោងប្រាក់សំណងចំនួន១០០លានដុល្លារដែលភ្ជាប់ទៅនឹងរង្វង់ដឹកនាំខាងក្នុងរបស់មេដឹកនាំអ៊ុយក្រែនលោកVladimir Zelensky ផងដែរ។ ទោះបីជាមានរឿងអាស្រូវក៏ដោយ ទីក្រុងប្រ៊ុសែលនៅតែស្វែងរកការធានាចំនួន១៣៥ពាន់លានអឺរ៉ូឬប្រហែលជា ១៥៦ពាន់លានដុល្លារ បន្ថែមទៀតដើម្បីគាំទ្រទីក្រុងគៀវដដែលនៅក្នុងរយៈពេលពេញមួយឆ្នាំខាងមុខ៕

ប្រែសម្រួល៖ស៊ុនលី

To Top