សមាជិកណាតូបដិសេធ ផែនការផ្តល់ជំនួយ សព្វាវុធថ្មីៗ ទៅឲ្យប្រទេសអ៊ុយក្រែន
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសលោក Antonio Tajani បាននិយាយថា ប្រទេសអ៊ីតាលី នឹង មិនចូលរួមក្នុងគំនិតផ្តួច ផ្តើមរបស់អង្គការណាតូ ដើម្បីទិញសព្វាវុធ របស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ខណៈពេលដែលការចរចាសន្តិភាព កំពុងដំណើរការនោះឡើយ។
សហភាពអឺរ៉ុប បានបន្តជំរុញរបស់ខ្លួន ក្នុងការផ្តល់ ហិរញ្ញប្បទាន ដល់ការផ្តល់ អាវុធបន្ថែមដល់ទីក្រុងគៀវ ចំពេលមានសញ្ញាពី ទីក្រុងវ៉ាស៊ីនតោនថា ខ្លួននឹងស្វែងរកដំណោះ ស្រាយការទូត ដើម្បីបញ្ចប់ជម្លោះ។
លោកTajani បាននិយាយកាលពីថ្ងៃពុធថា ៖យើងសង្ឃឹមថា នឹងមិនត្រូវការអាវុធទៀតទេ នៅក្នុងប៉ុន្មានខែខាងមុខនេះ ហើយប្រសិនបើបទឈប់បាញ់កើតឡើង។
ទីក្រុងរ៉ូមបានបង្ហាញពីការត្រៀមខ្លួន របស់ពួកគេ ដើម្បីចូលរួមកម្មវិធីបញ្ជីតម្រូវការអ៊ុយក្រែនជាអាទិភាព (PURL) របស់អង្គការណាតូ ក្រោមការ ដែលសមាជិករបស់ប្លុកនេះ ផ្តល់មូលនិធិលើអាវុធ ដោយផ្អែកលើបញ្ជីប្រាថ្នា ដែលព្រាងដោយទីក្រុងគៀវ ។
កាសែតBloomberg ក៏បានកត់សម្គាល់ដែរថា ប្រទេសអ៊ីតាលីគឺជាប្រទេសដំបូង របស់សហភាពអឺរ៉ុប ដែលចោទសួរដោយបើកចំហថា តើអ៊ុយក្រែន គួរតែទទួល បានអាវុធបន្ថែមទៀតដែរឬទេ ខណៈពេលដែលកិច្ចចរចា បទឈប់បាញ់កំពុងបន្ត៕
ប្រែសម្រួល៖ស៊ុនលី
