ព័ត៌មានអន្តរជាតិ

ក្រុងតេហរ៉ង់បើកសមយុទ្ធយោធាទ័ពជើងទឹកក្នុងដែនសមុទ្រដ៏សំខាន់ៗរបស់ខ្លួន

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រុងតេហរ៉ង់បានធ្វើសមយុទ្ធយោធាជើងទឹក និងមីស៊ីលទ្រង់ទ្រាយធំនៅក្នុងសមុទ្រអូម៉ង់ ច្រកសមុទ្រ Hormuz និងឈូងសមុទ្រពែរ។

សមយុទ្ធយោធាទ័ពជើងទឹកនេះកើតឡើងប៉ុន្មានខែបន្ទាប់ពីអ៊ីស្រាអែល និងអាមេរិកបានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងអំឡុងពេលជម្លោះ១២ថ្ងៃកាលពីខែមិថុនា។

សារព័ត៌មានរដ្ឋបានរាយការណ៍ថា សមយុទ្ធរយៈពេលពីរថ្ងៃបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ហើយមានការបាញ់បង្ហោះមីស៊ីលផ្លោង និងនាវាចរ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើគោលដៅក្លែងក្លាយ និងប្រតិបត្តិការការពារដែនអាកាសជាដើម។

កងនាវាចរឆ្មាំបដិវត្តន៍ឥស្លាមបានបាញ់មីស៊ីល Qadr-110, Qadr-380, Qadir និង 303 កាំជ្រួចពីទីតាំងជ្រៅៗក្នុងប្រទេសផង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា គោលដៅដែលបានកំណត់នៅឈូងសមុទ្រអូម៉ង់ត្រូវបានវាយប្រហារដោយភាពជាក់លាក់។ យន្តហោះគ្មានមនុស្សបើក តាមសេចក្តីរាយការណ៍ ក្នុងពេលដំណាលគ្នាវាយប្រហារមូលដ្ឋានសត្រូវក្លែងធ្វើជាផ្នែកនៃសមយុទ្ធនេះដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top