លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិន សន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោកScott Bessent រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកនិងលោកJamieson Lee Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក
កាលពីយប់ថ្ងៃទី៥ ខែធ្នូ លោក He Lifeng អ្នកដឹកនាំភាគីចិនផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក និងជាឧបនាយករដ្ឋមន្ត្រីចិនបានធ្វើកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោក Bessent អ្នកដឹកនាំភាគីអាមេរិកនិងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកនិងលោក Greerតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។
ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅប្រកបដោយលក្ខណៈស្ថាបនាអំពីការធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅជំហានបន្ទាប់និងដោះស្រាយឱ្យបានសមរម្យនូវក្តីកង្វល់របស់គូភាគីលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មដោយផ្តោតលើការអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋប្រទេសទាំងពីរចិននិងសហរដ្ឋអាមេរិកក្នុងអំឡុងពេលកិច្ចជំនួបនៅក្រុងប៊ូសាននិងការសន្ទនាតាមទូរស័ព្ទនៅថ្ងៃទី ២៤ ខែវិច្ឆិកា ។
ភាគីទាំងពីរបានវាយតម្លៃយ៉ាងសកម្មនូវសភាពការណ៍អនុវត្តនូវសមិទ្ធផលនៃកិច្ចចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិកនៅទីក្រុងគូឡាឡាំពួរ ដោយបានថ្លែងថាក្រោមការដឹកនាំជាយុទ្ធសាស្រ្តរបស់ប្រមុខរដ្ឋប្រទេសទាំងពីរ នឹងបន្តដើរតួនាទីឱ្យបានល្អនូវយន្តការកិច្ចចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក ពង្រីកបញ្ជីកិច្ចសហប្រតិបត្តិការនិងកាត់បន្ថយបញ្ជីបញ្ហាជាបន្តបន្ទាប់ ដើម្បីជំរុញឱ្យទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកមានស្ថិរភាពនិងនិន្នាការល្អជានិរន្តរភាព៕
