ព័ត៌មានអន្តរជាតិ

រយៈពេល ១សប្ដាហ៍កងទ័ពរុស្ស៊ី បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែន ១១២០ គ្រឿង

មូស្គូ៖ អាជ្ញាធររុស្ស៊ីបានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់មីស៊ីលរយៈចម្ងាយឆ្ងាយ “Neptune” ចំនួន ៥គ្រាប់ រ៉ុក្កែត HIMARS ផលិតនៅសហរដ្ឋអាមេរិកមួយគ្រាប់ និងយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ១១២០ គ្រឿង។

ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងនៃកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីក៏បានបំផ្លាញទូកគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៧គ្រឿងនៅភាគពាយ័ព្យនៃសមុទ្រខ្មៅផងដែរ។

ក្រសួងបានបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែន លើទីតាំងស៊ីវិលនៅលើទឹកដីរុស្ស៊ី ចាប់ពីថ្ងៃសៅរ៍សប្ដាហ៍ រហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារដ៏ធំមួយ និងការវាយប្រហារជាក្រុមចំនួន ៤លើកប្រឆាំងនឹងគោលដៅអ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top