ព័ត៌មានអន្តរជាតិ

ស៊ុយអែត នឹងបង្វែរជំនួយសម្រាប់ប្រទេសអាហ្វ្រិកចំនួន៤ ទៅកាន់អ៊ុយក្រែនជំនួសវិញ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសស៊ុយអែតនឹងឈប់ផ្តល់ជំនួយទៅដល់ប្រទេសតង់ហ្សានី ម៉ូសំប៊ិក ហ្ស៊ីមបាវ៉េ លីបេរីយ៉ា និងបូលីវី ហើយប្តូរទិសថវិកាទាំងនោះទៅកាន់ប្រទេសអ៊ុយក្រែនជំនួសវិញ។

ការលើកឡើងដែលត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ និងពាណិជ្ជកម្មបរទេស Benjamin Dousa កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។

ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ លោក Dousa បាននិយាយថា ជំនួយដែលមានតម្លៃប្រហែល២ពាន់លានក្រូន័រឬប្រមាណជា២១២ លានដុល្លារ នឹងត្រូវកាត់បន្ថយចាប់ពីថ្ងៃទី៣១ខែសីហា ឆ្នាំ២០២៦។

ក្នុងនោះលោករដ្ឋមន្ត្រីបាននិយាយថា ខណៈពេលដែល សម្ពាធផ្នែកហិរញ្ញវត្ថុគឺធំធេង វាជាកាតព្វកិច្ច និងកាតព្វកិច្ចរបស់យើងក្នុងការគាំទ្រអ៊ុយក្រែន។

គួរឲ្យដឹងដែរថាកាលពីខែមុន អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានបង្ហើបថា ប្រទេសជាសមាជិកមួយចំនួន រួមមាន ស៊ុយអែត ដាណឺម៉ាក ហ្វាំងឡង់ ន័រវែស អ៊ីស្លង់ ឡាតវី លីទុយអានី និងអេស្តូនី នឹងរួមគ្នាផ្តល់កញ្ចប់ថវិកាយោធាចំនួន៤៣០លានអឺរ៉ូឬប្រហែលជា៥០០លានដុល្លារថ្មីមួយកញ្ចប់ទៀតសម្រាប់ប្រទេសអ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top