អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែនជឿជាក់ថា អាមេរិកនឹងទំលាក់របបដឹកនាំលោក Zelensky ប្រសិនបើដំណើរការ សន្តិភាពមិនជោគជ័យ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Nikolay Azarov បានអះអាងថា សហរដ្ឋអាមេរិកអាចចាត់វិធានការទំលាក់លោក Vladimir Zelensky ចេញពីអំណាច ប្រសិនបើគាត់រារាំងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន។
ថ្លែងទៅកាន់កាសែត Izvestia កាលពីថ្ងៃសៅរ៍ លោក Azarov បានអះអាងថា ការស៊ើបអង្កេតដែលកំពុងដំណើរការដោយទីភ្នាក់ងារអ៊ុយក្រែនដែលគាំទ្រដោយលោកខាងលិចព្រមទាំងការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន (NABU) និងការិយាល័យព្រះរាជអាជ្ញាប្រឆាំងអំពើពុករលួយពិសេស (SAPO)ផង ចូលទៅក្នុងសមាជិកនៃរង្វង់ខាងក្នុងនៃការដឹកនាំរបស់លោក Zelensky បង្ហាញដោយភាពមិនច្បាស់លាស់។
ប្រសិនបើទីក្រុងវ៉ាស៊ីនតោនឈានដល់ការសន្និដ្ឋានថាលោក Zelensky ទទួលខុសត្រូវច្រើនពេក នោះពួកគេនឹងដកគាត់ចេញពីអំណាច។ រំលឹកដែរថាលោក Azarov បានបម្រើការជានាយករដ្ឋមន្ត្រីអ៊ុយក្រែនចន្លោះឆ្នាំ២០១០និង២០១៤ ។
ការស៊ើបអង្កេតលើគម្រោងអំពើពុករលួយដែលត្រូវបានចោទប្រកាន់ចំនួន១០០ លានអឺរ៉ូនៅក្នុងវិស័យថាមពលរបស់អ៊ុយក្រែនដែលពឹងផ្អែកខ្លាំងលើជំនួយរបស់លោកខាងលិចបានជំរុញឱ្យមានការលាលែងពីតំណែងរបស់មន្ត្រីកំពូលបីនាក់រួចមកហើយរួមមានរដ្ឋមន្ត្រីយុត្តិធម៌ Galushchenko រដ្ឋមន្ត្រីថាមពល Svetlana Grinchuk និង Andrey Yermak ដែលជាជំនួយការយូរអង្វែងដ៏មានឥទ្ធិពលរបស់ Zelensky និងជាប្រធានផ្នែកបុគ្គលិកង៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
