ព័ត៌មានអន្តរជាតិ

CNN៖ ថៃ បានបើកការ វាយប្រហារផ្លូវអាកាស មកលើប្រទេសកម្ពុជា ខណៈកិច្ចព្រមព្រៀង សន្តិភាពរបស់លោក Trump បង្ហាញពីសក្តានុពល នៃការដួលរលំ

បរទេស៖ ប្រទេសថៃ បានបើកការវាយប្រហារ តាមផ្លូវអាកាសប្រឆាំង នឹងកម្ពុជានៅថ្ងៃចន្ទនេះ ខណៈដែលរលកថ្មី នៃការប្រយុទ្ធគ្នាបានផ្ទុះឡើង រវាងប្រទេសជិតខាងអាស៊ី អាគ្នេយ៍ទាំងពីរ ដែលបង្ហាញពីសក្តានុពល នៃការដួលរលំ នៃផែនការសន្តិភាព ក្រោមអធិបតីភាព ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីពីរខែមុន។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ភាគីទាំងពីរបានចោទ ប្រកាន់ភាគីម្ខាងទៀតថា បានបើកការវាយប្រហារ នៅតាមព្រំដែន ដែលមានជម្លោះរបស់ពួកគេកាលពីព្រឹកថ្ងៃចន្ទ បន្ទាប់ពីភាពតានតឹង កាន់តែស៊ីជម្រៅជាច្រើនសប្តាហ៍ និងការផ្អាកកាលពីមុននេះ នៃដំណើរការលើកិច្ចព្រមព្រៀង បទឈប់បាញ់ដោយប្រទេសថៃ។

កងទ័ពអាកាសថៃ (RTAF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារ តាមអាកាស បានកំណត់គោលដៅ តែហេដ្ឋារចនាសម្ព័ន្ធយោធា រួមទាំង “ឃ្លាំងអាវុធ មជ្ឈមណ្ឌលបញ្ជា និងផ្លូវដឹកជញ្ជូន ដែលត្រូវបានវាយតម្លៃថា ជាការគំរាមកំហែងដោយផ្ទាល់” ។

សេចក្តីថ្លែងការណ៍ របស់ កងទ័ពអាកាសថៃ (RTAF) បាននិយាយថា “កម្ពុជាបានចល័តអាវុធធុនធ្ងន់ អង្គភាពប្រយុទ្ធ ដែលបានផ្លាស់ប្តូរទីតាំង និង រៀបចំធាតុជំនួយការបាញ់ សកម្មភាពដែលអាចបង្កើន ប្រតិបត្តិការយោធា និងបង្កការគំរាមកំហែង ដល់តំបន់ព្រំដែនថៃ”។

មន្ត្រីយោធាថៃម្នាក់ បាននិយាយថា ការវាយប្រហារតាមអាកាស គឺជាការសងសឹក ចំពោះការវាយប្រហារ កាលពីព្រឹកថ្ងៃចន្ទ ដែលបានសម្លាប់ ទាហានថៃម្នាក់ ៕

To Top