ព័ត៌មានអន្តរជាតិ

ប្រទេសវៀតណាម ប្រកាសអតិរេកពាណិជ្ជកម្ម ២០,៥៣ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ១១ ខែដំបូង នៃឆ្នាំ២០២៥នេះ

បរទេស៖ យោងតាមការិយាល័យស្ថិតិជាតិបានឱ្យដឹងថា ប្រទេសវៀតណាមបានប្រកាសអតិរេកពាណិជ្ជកម្មចំនួន ២០,៥៣ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ២០២៥នេះ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា វៀតណាមបានកត់ត្រាអតិរេកពាណិជ្ជកម្ម ៣៥,៦ ពាន់លានដុល្លារជាមួយអឺរ៉ុប កើនឡើង 10.4% និង ២ ពាន់លានដុល្លារ ជាមួយប្រទេស ជប៉ុន ធ្លាក់ចុះ 29.7% ក្នុងមួយទិន្នន័យ ដែលចេញផ្សាយ ដោយការិយាល័យ កាលពីថ្ងៃសៅរ៍។

វាបានបង្ហាញពីឱនភាពពាណិជ្ជកម្មចំនួន ១០៤,៣ ពាន់លានដុល្លារជាមួយប្រទេសចិន កើនឡើង 38.1% ។ ២៨,៣ ពាន់លានដុល្លារជាមួយកូរ៉េខាងត្បូង កើនឡើង 1.9%; និង ១២,៤ ពាន់លានដុល្លារជាមួយដៃគូអាស៊ាន កើនឡើង 46.3% ។

ពាណិជ្ជកម្មសរុបមានចំនួន ៨៣៩,៧៥ ពាន់លានដុល្លារសម្រាប់រយៈពេលនេះ កើនឡើង 17.2% ធៀបកាលពីឆ្នាំមុន។ ជាក់ស្តែង ការនាំចេញមានទឹកប្រាក់សរុបចំនួន ៤៣០,១៤ ពាន់លានដុល្លារ កើនឡើង ១៦.១% ប្រៀបធៀបនឹងឆ្នាំមុន ដោយវិស័យក្នុងស្រុកមានចំនួន ១០២,៤១ ពាន់លានដុល្លារ ធ្លាក់ចុះ ១.៧% និងវិស័យវិនិយោគបរទេសរកចំណូលបាន ៣២៧,៧៣ ពាន់លានដុល្លារ កើនឡើង ២៣.១%។

ក្នុងអំឡុងពេលនោះ ទំនិញនាំចេញចំនួន ៣៦ ដែលនីមួយៗបាននាំមកវិញបានជាង ១ ពាន់លានដុល្លារ ដែលតំណាងឱ្យ 94.1% នៃការនាំចេញសរុប រួមទាំងចំនួន៨ដែលលើសពី ១០ ពាន់លានដុល្លារ។

ទំនិញឧស្សាហកម្មកែច្នៃមានចំនួន 88.7% នៃការនាំចេញសរុប ផលិតផលកសិកម្ម និងព្រៃឈើ 8.3%; ផលិតផលទឹក 2.4%; និងឥន្ធនៈ និងសារធាតុរ៉ែ ០,៦%៕
ប្រែសម្រួលៈ ណៃ តុលា

To Top