ព័ត៌មានអន្តរជាតិ

តម្លៃប្រេងបានឡើងដល់កម្រិតខ្ពស់ រយៈពេលពីរសប្តាហ៍ គិតមកដល់ថ្ងៃចន្ទ ដោយសារការរំពឹង ទុកទៅលើការកាត់បន្ថយ អត្រាការប្រាក់អាមេរិក និងហានិភ័យភូមិសាស្ត្រនយោបាយ

បរទេស៖ តម្លៃប្រេងបានឡើង ដល់កម្រិតខ្ពស់រយៈពេលពីរសប្តាហ៍គិតមកដល់ថ្ងៃចន្ទ ខណៈដែលវិនិយោគិនរំពឹងថា នឹងមានការកាត់បន្ថយអត្រាការប្រាក់ របស់ធនាគារកណ្តាល អាមេរិក ក្នុងសប្តាហ៍នេះ និងខណៈពេលដែលកំពុង សម្លឹងមើលហានិភ័យ ភូមិសាស្ត្រនយោបាយ ដែលគំរាមកំហែងដល់ការផ្គត់ផ្គង់ ប្រេងពីប្រទេសរុស្ស៊ី និងវេណេស៊ុយអេឡា។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រេងឆៅ Brent បានកើនឡើង ៤ សេន ឬ 0.06% ដល់ ៦៣,៧៩ដុល្លារ ក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate របស់អាមេរិកមានតម្លៃ ៦០,១៥ ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៧ សេន ឬ 0.12% ។

នៅអឺរ៉ុប វឌ្ឍនភាពក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន នៅតែយឺត ដោយជម្លោះលើការ ធានាសន្តិសុខសម្រាប់ទីក្រុងគៀវ និងស្ថានភាពនៃទឹកដី ដែលកាន់កាប់ដោយរុស្ស៊ី នៅតែមិនទាន់ដោះស្រាយ។

អ្នកវិភាគ ANZ បាននិយាយនៅ ក្នុងកំណត់ត្រាមួយថា “លទ្ធផលនៃការចរចា បច្ចុប្បន្នអាចមានឥទ្ធិពល យ៉ាងខ្លាំងលើទីផ្សារប្រេង” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top