ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លើកឡើងថាដំណើរការសន្តិភាពនៅហ្គាហ្សាដំណាក់កាលទី២ ត្រូវបានបិទបញ្ចប់

បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ដំណាក់កាលទីពីរនៃផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សាគឺត្រូវបានផ្អាកទៅហើយ ប៉ុន្តែបញ្ហាសំខាន់ៗនៅតែត្រូវដោះស្រាយនៅឡើយ។

នៅក្រោមគម្រោងដំណាក់កាលទីពីរនៃផែនការរបស់ប្រធានាធិបតី Donald Trump អ៊ីស្រាអែលគួរតែដកកងទ័ពរបស់ខ្លួនបន្ថែមទៀតពីតំបន់ហ្គាហ្សា ខណៈដែលអាជ្ញាធរអន្តរកាលត្រូវបានបង្កើតឡើង ហើយកម្លាំងសន្តិសុខអន្តរជាតិត្រូវបានដាក់ពង្រាយ។ ដោយឡែកក្រុម Hamas ចាំបាច់ត្រូវតែ​ដក​អាវុធ និង​ការ​កសាង​ឡើង​វិញ​ក៏នឹងអាច​ចាប់​ផ្តើម។

យ៉ាងណាក្តីជាមួយនឹងសំណួរដែលត្រូវសួរជុំវិញការរំសាយអាវុធរបស់ក្រុមហាម៉ាស មន្ត្រីជាន់ខ្ពស់មួយរូបបានស្នើថាក្រុមនេះត្រៀមខ្លួនរួចរាល់ហើយដើម្បីពិចារណា បង្កក ឬរក្សាទុក អាវុធដែលនៅសល់របស់ខ្លួនដដែល។

សហរដ្ឋអាមេរិក និងអ្នកសម្រុះសម្រួលផ្សេងទៀតបាននិងកំពុងដាក់សម្ពាធលើភាគីទាំងពីរ ដើម្បីឈានទៅដំណាក់កាលបន្ទាប់នៃផែនការរបស់លោក Trump ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Netanyahu បាននិយាយថា លោកនឹងធ្វើការពិភាក្សាដ៏សំខាន់ជាមួយលោកប្រធានាធិបតី Trump នៅចុងខែនេះ អំពីរបៀបដើម្បីធានាឱ្យសម្រេចបាននូវដំណាក់កាលទីពីរនៃផែនការនេះ។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ថា កិច្ច​ប្រជុំ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៩ ខែ​ធ្នូខាងមុខនេះហើយ៕

ប្រែសម្រួល៖ ស៊ុនលី

To Top