ព័ត៌មានអន្តរជាតិ

ការស្ទង់មតិ របស់បណ្តាញទូរទស្សន៍CGTN ៖ កុំឱ្យនាវាអារីហ្សូណា” ស្រក់ទឹកភ្នែក” ម្តងទៀត

នៅថ្ងៃទី៧ខែធ្នូឆ្នាំ១៩៤១ ប្រទេសជប៉ុន បានវាយប្រហារកំពង់ផែ Pearl Harbor បណ្តាលឱ្យលិចនាវា Arizona ដែលមានផ្ទុកនាវិកនិងកងម៉ារីនអាមេរិក ជាង១១០០នាក់ ។ តំណក់ប្រេងខ្មៅ ដែលអណ្តែតលើផ្ទៃទឹក ត្រូវបានគេហៅថាជា ” ទឹកភ្នែកពណ៌ខ្មៅ” ។ ៨៤ឆ្នាំក្រោយមក នៅពេលដែលពួកយោធានិយមជប៉ុន ព្យាយាមងើបឡើងវិញ តើសហគមន៍អន្តរជាតិ អាចការពារកុំឱ្យ”ទឹកភ្នែក”របស់នាវាArizonaស្រក់ម្តងទៀតបានទេ? ការស្ទង់មតិចំពោះអ្នកប្រើបណ្តាញ អ៊ីនធឺណិត ទូទាំងពិភពលោកដែលធ្វើឡើង ដោយបណ្តាញ ទូរទស្សន៍CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ ចំនួន89.9% បានអះអាងថា ប្រឈមមុខនឹងទង្វើ និងពាក្យសម្តីបង្ករឿង របស់ជប៉ុន ដែលប៉ុនប៉ង ធ្វើវិទ្ធង្សនា សណ្តាប់ធ្នាប់ អន្តរជាតិ ក្រោយពីសង្គ្រាមលោកលើកទីពីរ និង ចង់ឱ្យយោធានិយមងើបឡើងវិញ គ្មានប្រទេសណាមួយ អាចយកសុខ តែខ្លួននោះទេ ពោលគឺសហគមន៍អន្តរជាតិ ក្នុងនោះបូករួម ទាំងសហរដ្ឋអាមេរិកផងដែរ គួរពួតដៃគ្នា ដើម្បីឆ្លើយតបនឹងការប៉ុនប៉ងណាមួយ ដែលចង់ឱ្យយោធានិយមរស់ឡើងវិញ ។

នៅក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ ចំនួន65.7% បានគាំទ្រយ៉ាងមុតមាំ ចំពោះក្រុមគ្រួសារ នៃជនរងគ្រោះនៅកំពង់ផែPearl Harbor ក្នុងការបន្តទារសំណងពីប្រទេសជប៉ុន ដោយទាមទារឱ្យរដ្ឋាភិបាលជប៉ុន បំពេញកាតព្វកិច្ចរបស់ប្រទេសចាញ់សង្រ្គាម យ៉ាងប្រាកដប្រជា ហើយសុំទោសដោយស្មោះ ចំពោះក្រុមគ្រួសារ នៃជនរងគ្រោះ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន81.2%បានលើកឡើងថា សកម្មភាពយោធានិយម ជាបន្តបន្ទាប់របស់ជប៉ុនប្រហែល នឹងទាញទម្លាក់សហរដ្ឋអាមេរិក ចូលទៅក្នុងស្ថានភាពតានតឹងកាន់តែខ្លាំងក្នុងតំបន់ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន82.3% បានដាស់តឿន ឱ្យរដ្ឋាភិបាលជប៉ុនគោរពយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិនៃ«សេចក្តីប្រកាសទីក្រុងគែរ» និង«សេចក្តីប្រកាស Potsdam» បំពេញកាតព្វកិច្ច របស់ប្រទេស ចាញ់សង្រ្គាមយ៉ាងប្រាកដប្រជា បញ្ឈប់ជាបន្តបន្ទាប់ នូវការប៉ុនប៉ងឱ្យយោធានិយមរស់ឡើងវិញ ហើយចាត់វិធានការ ជាក់ស្តែង ដើម្បីបំពេញ តាមពាក្យសន្យា ដែលខ្លួនធ្វើចំពោះប្រទេសចិន និងសហគមន៍អន្តរជាតិ ។

ការស្ទង់មតិលើកនេះធ្វើឡើង តាមរយៈវេទិកា៥ភាសា៥របស់CGTN រួមមានភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី ក្នុងរយៈពេល២៤ម៉ោង មានអ្នកប្រើប្រាស់បណ្តាញអ៊ីធឺណិតចំនួន១០៨៦២នាក់ បានចូលរួមការបោះឆ្នោត ព្រមទាំងបញ្ចេញមតិ ៕

To Top