រដូវកាលប្រើប្រាស់ ទំនិញគុណភាពល្អនៃក្រុង Putian និងសកម្មភាពពាក់ព័ន្ធ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានចាប់ដំណើរការ
កាលពីថ្ងៃទី៨ខែធ្នូ រដូវកាលប្រើប្រាស់ ទំនិញគុណភាពល្អ នៃក្រុង Putian និងសកម្មភាពពាក់ព័ន្ធ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលសហការរៀបចំ ដោយអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលប្រជាជនខេត្ត Fujian បានចាប់ដំណើរការនៅក្រុង Putian ខេត្ត Fujian ។

លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានអញ្ជើញចូលរួមសកម្មភាពនិងថ្លែងសុន្ទរកថា ។ លោក Shen Haixiong បានថ្លែងថា កិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០បាន ធ្វើការរៀបចំចាត់ចែង ភារកិច្ចសំខាន់ៗ ដូចជាការជំរុញយ៉ាងខ្លាំង នូវការប្រើប្រាស់និងការធ្វើឱ្យស៊ីជម្រៅ នូវសកម្មភាពពិសេសសម្រាប់ជំរុញការប្រើប្រាស់ជាដើម ។
ព្រឹត្តិការណ៍លើកនេះ គឺជាសកម្មភាពដ៏សំខាន់មួយទៀត ដែលអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចាប់ដៃគ្នាជាមួយខេត្ត Fujian សម្រាប់អនុវត្តជាក់ស្តែង នូវស្មារតីនៃកិច្ចប្រជុំពេញ អង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិន នឹងដើរតួនាទីនៃឧត្តមភាពខាងការផ្សព្វផ្សាយនិងឧត្តមភាពផ្នែកធនធានប្រព័ន្ធផ្សព្វផ្សាយថែមមួយកម្រិតទៀត ដើម្បីបង្កើតគម្រោងផ្សព្វផ្សាយ ដូចជា “កម្មវិធីកសាងប្រទេសខ្លាំងក្លាតាមរយៈម៉ាកផលិតផលល្បី”ជាដើម ក៏ដូចជាលើកកម្ពស់កិត្តិនាម និងកម្លាំងឥទ្ធិពលនៃម៉ាកផលិតខេត្ត Fujian ថែមមួយកម្រិតទៀត ៕
