បទវិភាគ៖ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ នឹងចារទំព័រថ្មី កាលានុវត្តភាពចិន នឹងផ្តល់ផលប្រយោជន៍ ដល់ពិភពលោក
តាមទិន្នន័យថ្មីបំផុត ដែលចេញផ្សាយដោយរដ្ឋាភិបាលចិននៅថ្ងៃទី ៨ ខែធ្នូ បង្ហាញឱ្យឃើញថា ទំហំនាំចេញនាំចូលទំនិញ សរុបរបស់ប្រទេសចិន ក្នុងរយៈពេល ១១ ខែដើមនៃឆ្នាំ ២០២៥ គឺ មានចំនួន ៤១,២១ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ៣,៦ ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នា នៃឆ្នាំមុន ។ ក្នុងនោះ ទំហំនាំចេញនាំចូលទំនិញសរុប នៅខែវិច្ឆិកាឆ្នាំនេះ បានកើនឡើង៤.១ ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០២៤ ដែលបានរក្សាកំណើនបើប្រៀបធៀប នឹងរយៈពេលដូចគ្នា នៃឆ្នាំមុនក្នុងរយៈពេល១០ ខែជាប់ៗគ្នា ។ ក្នុងបរិបទ ដែលការងើបឡើងវិញ នៃសេដ្ឋកិច្ចសកលមានកម្លាំង ចលករ មិនគ្រប់គ្រាន់ រចនាសម្ព័ន្ធនៃពាណិជ្ជកម្ម ជាមួយបរទេសរបស់ប្រទេសចិន ត្រូវបានកែលម្អឥតឈប់ឈរ កម្លាំងចលករថ្មី ត្រូវបានបញ្ចេញ ជាបន្តបន្ទាប់ដែលបានបង្ហាញពីភាពធន់ដ៏ខ្លាំងក្លា ប្រការទាំងនេះ ក៏បានផ្តល់នូវបង្អួចដ៏សំខាន់មួយ សម្រាប់ឱ្យមជ្ឈដ្ឋានខាងក្រៅ សង្កេតមើលពីសេដ្ឋកិច្ចចិន ផងដែរ ។

តាំងពីចូលឆ្នាំនេះមក ប្រឈមមុខនឹងបរិយាកាស អន្តរជាតិ ដែលមានភាពស្មុគស្មាញ និងប្រែប្រួលយ៉ាងខ្លាំង ប្រទេសចិន បានអនុវត្តគោល នយោបាយម៉ាក្រូ សេដ្ឋកិច្ចយ៉ាងសកម្ម និង ប្រកបដោយប្រសិទ្ធភាព ហើយសេដ្ឋកិច្ចជាតិ មានស្ថិរភាពជាទូទៅ និងឆ្ពោះទៅរកនិន្នាការដ៏ល្អប្រសើរ ។ ឆ្លងតាមរយៈបង្អួចនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន អ្នកផងទាំង ពួងមិនពិបាករកឃើញថា សេដ្ឋកិច្ចចិន បានលេចចេញលក្ខណៈពិសេសលេចធ្លោ ចំនួន ៣ គឺ ស្ថិរភាព រីកចម្រើននិងភាពធន់ ។
ក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះ ទំហំនាំចេញនាំចូលរបស់ប្រទេសចិន ជាមួយទីផ្សារមានពិពិធកម្ម ដូចជា ទីផ្សារអាស៊ាន សហភាពអឺរ៉ុប អាហ្វ្រិកនិង អាមេរិកឡាទីន ជាដើមសុទ្ធតែសម្រេចបាននូវកំណើន ។ ព្រមពេលជាមួយគ្នានេះ ការកើនឡើងនៃទំហំនាំចេញ នាំចូលរបស់ សហគ្រាសឯកជន និង សហគ្រាសទុនបរទេសបានបង្ហាញថា កម្លាំងរស់រវើក របស់តួអង្គ សេដ្ឋកិច្ចប្រកបអាជីវកម្មនៃប្រទេសចិន ត្រូវបានលើកកម្ពស់ ជាបន្តបន្ទាប់ ហើយឋានៈរបស់ប្រទេសចិន ដែលជា”យុថ្កាលំនឹង”ពាណិជ្ជកម្មសកល មានភាពកាន់តែរឹងមាំ ។
ក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះ រចនាសម្ព័ន្ធផលិតផល នៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិនត្រូវបានកែលម្អជាបន្តបន្ទាប់ និន្នាការកំណើន នៃកម្លាំងចលករថ្មីខាងការ នាំចេញមានភាពល្អប្រសើរ ។ ការនាំចេញផលិតផលគ្រឿង យន្តនិងអេឡិចត្រូនិក ដែលបូករួមទាំង”ផលិតផលថ្មីទាំងបី” (ពោលគឺរថយន្តដើរដោយ ថាមពលថ្មី ថ្មលីចូមនិងផលិតផលប្រព័ន្ធ PV)និងនាវាបានកើនឡើង ៨,៨ ភាគរយ ។ បើមើលពីផ្នែកផ្គត់ផ្គង់អាចឃើញថា ស្របពេលដែលការច្នៃប្រឌិតថ្មី ផ្នែកបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មី ផ្នែកឧស្សាហកម្មបានពន្លឿន ការរួមបញ្ចូលគ្នា កម្លាំងផលិតកម្មគុណភាពថ្មី ដែលយកបញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល និង សេដ្ឋកិច្ចបៃតង ជាតំណាងទទួលបានការអភិវឌ្ឍដោយនឹងនរ ហើយឧស្សាហកម្មថ្មីនិង កម្លាំងចលករថ្មីកំពុងរំលេចចេញ ឥតឈប់ឈរ ។ បើមើលពីផ្នែកតម្រូវការអាចឃើញថា តាំងពីចូលឆ្នាំនេះមក តួនាទីជា”ក្បាលម៉ាស៊ីន ដ៏សំខាន់”នៃការប្រើប្រាស់ មានភាពកាន់តែលេចធ្លោ ។ ក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះ ទំហំសរុបនៃការលក់រាយទំនិញ ប្រើប្រាស់ក្នុងសង្គមចិន បានកើនឡើង ៤,៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនដែលលឿនជាងឆ្នាំមុន ។
តាំងពីចូលឆ្នាំនេះមក កម្លាំងចលករខាងកំណើនសេដ្ឋកិច្ចពិភពលោក គឺ មិនគ្រប់គ្រាន់ទេ គាំពារនិយមផ្នែកពាណិជ្ជកម្មមានភាពកាន់តែខ្លាំងឡើង ។ ក្នុងបរិបទបែបនេះ ពាណិជ្ជកម្មជាមួយបរទេស របស់ប្រទេសចិនក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះ បានកើនឡើងផ្ទុយពីនិន្នាការណ៍ ដែលបានក្លាយជាប្រភពកម្លាំងចលករ ដែលមានភាពនឹងនរ ជាងគេ និងអាចជឿទុកចិត្តជាងគេ នៃកំណើនសេដ្ឋកិច្ចសកល ។ ពេលថ្មីៗនេះ គ្រឹះស្ថានអន្តរជាតិជាច្រើន បាននាំគ្នាដំឡើង ការប៉ាន់ប្រមាណ ចំពោះកំណើនសេដ្ឋកិច្ចរបស់ចិន ។ ឧទាហរណ៍ដូចជាអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកបានដំឡើងការព្យាករណ៍ ចំពោះល្បឿនកំណើន នៃសេដ្ឋកិច្ចចិនឱ្យឡើងដល់ ៥ ភាគរយដោយអះអាងថា នេះជាលើកទីបីហើយ ដែលបានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ចិនក្នុងឆ្នាំនេះ ។
ស្របពេលដែលដំណាច់ឆ្នាំនេះជិតចូលមកដល់ ការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី១៤ជិតនឹងបញ្ចប់យ៉ាងគាប់ប្រសើរ ហើយផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ជិតនឹងចាប់ផ្តើម។ ដោយឡែកនៅថ្ងៃទី ៨ ខែធ្នូ ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកធ្វើកិច្ចប្រជុំ ដើម្បីធ្វើការវិភាគនិងសិក្សាស្រាវជ្រាវ អំពីការងារសេដ្ឋកិច្ចឆ្នាំ ២០២៦ ក៏ដូចជាសម្រេចបាននូវការ ចាប់ផ្តើមដ៏ល្អប្រសើរ នៃផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ។
ពិភពលោករំពឹងទុក ទទួលកាលានុវត្តភាព ដែលផ្តល់ពីប្រទេសចិន ហើយក៏រំពឹងទុកធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ ជាមួយប្រទេសចិនផងដែរ ៕
