អាល្លឺម៉ង់ នៅតែប្តេជ្ញាចិត្ត យ៉ាងមុតមាំ ចំពោះគោលនយោបាយ ចិនតែមួយ
ប៉េកាំង ៖ អាល្លឺម៉ង់ នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះគោលនយោបាយចិនតែមួយ ហើយជំហរនេះមិនរង្គោះរង្គើឡើយ នេះបើតាមរដ្ឋមន្ត្រីការ បរទេសអាល្លឺម៉ង់ Johann Wadephul នៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ។
លោក Wadephul បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលចរចាជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោក វ៉ាង យី បានសង្កត់ធ្ងន់ថា គោលការណ៍ចិន តែមួយបម្រើជាមូលដ្ឋានគ្រឹះនយោបាយដ៏សំខាន់សម្រាប់ទំនាក់ទំនងចិន-អាល្លឺម៉ង់ ហើយគ្មានកន្លែងសម្រាប់ ភាពមិនច្បាស់លាស់នោះទេ ។
លោកបានកត់សម្គាល់បន្ថែមទៀតថា មិនដូចអាល្លឺម៉ង់ទេ ជប៉ុន មិនទាន់បានធ្វើការឆ្លុះបញ្ចាំងយ៉ាងហ្មត់ចត់ លើប្រវត្តិនៃការឈ្លានពានរបស់ខ្លួនក្នុងរយៈពេលប្រាំបីទសវត្សរ៍ ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ នោះទេ៕
