ព័ត៌មានអន្តរជាតិ

អតិរេកពាណិជ្ជកម្មរបស់ចិនលើសពីកំណត់ត្រា ១ពាន់ពាន់លានដុល្លារ

បរទេស៖ រដ្ឋបាលទូទៅរបស់ប្រទេសនេះបានប្រកាសាថា អតិរេកពាណិជ្ជកម្មរបស់ប្រទេសចិនបានកើតឡើងជាលើកដំបូងបានលើសពីសញ្ញាសម្គាល់ ១ ពាន់ពាន់លានដុល្លារ ដែលជាកម្រិតដែលមិនអាចប្រៀបផ្ទឹមបានដោយប្រទេសផ្សេងទៀតនៅក្នុងពិភពលោក ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ស្ថិតិសម្រាប់រយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៥ ដែលចេញផ្សាយដោយទីភ្នាក់ងារនេះកាលពីថ្ងៃចន្ទបង្ហាញថា មហាអំណាចសេដ្ឋកិច្ចអាស៊ីគឺចិន កំពុងដំណើរការអតិរេកពាណិជ្ជកម្មសរុបចំនួន ១,០៨ ពាន់ពាន់លានដុល្លារគិតត្រឹមខែវិច្ឆិកា។

ទីភ្នាក់ងារនេះបានប៉ាន់ប្រមាណថា ក្នុងអំឡុងពេលនេះ ការនាំចេញសរុបឈានដល់ ២៤,៤៦ ពាន់ពាន់លានយន់ (៣,៤៦ ពាន់ពាន់លានដុល្លារ) កើនឡើង 6.2% ធៀបនឹងឆ្នាំមុន ខណៈការនាំចូលកើនឡើង 0.2% ដល់ ១៦,៧៥ ពាន់ពាន់លានយន់ (២,៣៧ ពាន់ពាន់លានដុល្លារ)។

យោងតាមទិន្នន័យកាលពីខែមុន ប្រទេសចិនបានកត់ត្រាអតិរេកពាណិជ្ជកម្មចំនួន ១១១,៦៨ ពាន់លានដុល្លារ ដែលជាចំនួនធំបំផុតទីបីមិនធ្លាប់មានក្នុងរយៈពេលតែមួយខែ។

ទីភ្នាក់ងារគយរបស់ប្រទេសចិនបានរាយការណ៍ថា ទំនិញដែលផលិតមានផ្នែកមួយសន្ធឹកសន្ធាប់នៃនិន្នាការកើនឡើង។ ការនាំចេញរបស់ចិន រួមទាំងរថយន្តបានហូរហៀរពេញទីផ្សារនៅអាស៊ីអាគ្នេយ៍ អាហ្វ្រិក អឺរ៉ុប និងអាមេរិកឡាទីន ដោយដាក់សម្ពាធលើគូប្រជែងប្រពៃណីដូចជា អាល្លឺម៉ង់ ជប៉ុន និងកូរ៉េខាងត្បូង៕

ប្រែសម្រួលៈ ណៃ តុលា

To Top