ព័ត៌មានអន្តរជាតិ

យន្តហោះដឹកជញ្ជូន យោធាមួយគ្រឿង របស់រុស្សី ជួបឧប្បទេ្ទវហេតុធ្លាក់ អំឡុងពេលតេស្តហោះហើរ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ នៃប្រទេសរុស្សីបានរាយការណ៍ថា យន្តហោះដឹកជញ្ជូនយោធា របស់រុស្ស៊ីមួយគ្រឿង បានធ្លាក់ ខណៈពេលកំពុងធ្វើការហោះហើរសាកល្បង បន្ទាប់ពីការថែទាំ នាពេលថ្មីៗនេះ ។

ក្រសួងបានបញ្ជាក់ទៀតថា យន្តហោះម៉ូដេល An-22 Antey បានធ្លាក់កាលពីថ្ងៃអង្គារ នៅតំបន់ដាច់ស្រយាលមួយក្នុងតំបន់ Ivanovo ចម្ងាយ៣៦០ គីឡូម៉ែត្រពីទីក្រុងមូស្គូ ដោយបន្ថែមថាក្រុមរុករក និងជួយសង្គ្រោះត្រូវបានបញ្ជូនទៅកាន់កន្លែងធ្លាក់ ដើម្បីស្វែងក្រុមរកនាវិក។

ក្រសួងការពារជាតិបាននិយាយថា គណៈកម្មាការមួយមកពីកងទ័ពអាកាសរុស្ស៊ី ក៏នឹងធ្វើដំណើរទៅកាន់ទីតាំង ដើម្បីស៊ើបអង្កេតពីកាលៈទេសៈ នៃការធ្លាក់យន្តហោះនេះផងដែរ។

ទីភ្នាក់ងារព័ត៌មានក្នងស្រុកTASS បានដកស្រង់ប្រភព ដែលនិយាយថាការធ្លាក់នេះ បានកើតឡើងនៅជិតអាងស្តុកទឹក Uvodskoye ដោយផ្នែកខ្លះ នៃយន្តហោះត្រូវបានរកឃើញនៅក្នុងទឹក ។ ប្រភព​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ទីភ្នាក់ងារ​ថា ឧបទ្ទវហេតុ​នេះ​បាន​ឆក់យក​ជីវិត​សមាជិក​នាវិក​ទាំង ៧ នាក់​។

គួរឲ្យដឹងដែរថាយន្តហោះ An-22 Antey គឺជាយន្តហោះប្រភេទ turboprop ដ៏ធំបំផុតរបស់ពិភពលោក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៥នៅសហភាពសូវៀត ។ យន្តហោះនេះមានទម្ងន់ផ្ទុកអតិបរមាប្រហែល៦០តោន និងបានបង្កើតកំណត់ត្រាអាកាសចរណ៍ពិភពលោកចំនួន៤១រួចមហើយ ។ វាអាចដឹកជញ្ជូនទាហានរហូតដល់២៩០នាក់ ឬសមាជិកនាវិក២៩នាក់ អមជាមួយទំនិញក្នុងចម្ងាយឆ្ងាយ៕

ប្រែសម្រួល៖ស៊ុនលី

To Top