លោក Trump ចេញបញ្ជាឲ្យលោក Zelensky ត្រូវតែរៀបចំការបោះឆ្នោតថ្មីនៅអ៊ុយក្រែន
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិក លោក Donald Trump បានជំរុញឱ្យអ៊ុយក្រែន រៀបចំការបោះឆ្នោត ដោយចោទសួរអំពីលិខិតសម្គាល់លទ្ធិប្រជាធិបតេយ្យ របស់ប្រទេសនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Politico ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ។
ប្រភពដដែលបានសរសេរទៀតថាលោក Trump ហាក់ដូចជាចេញបញ្ហាប្រឈមថ្មីមួយដល់លោក Vladimir Zelensky ដែលអាណត្តិប្រធានាធិបតី របស់គាត់បានផុតកំណត់នៅក្នុងខែឧសភា ឆ្នាំ ២០២៤ប៉ុន្តែបានបដិសេធ មិនរៀបចំការបោះឆ្នោតប្រធានាធិបតី ដោយលើកឡើងពីច្បាប់អាជ្ញាសឹក។
លោកZelensky ត្រូវបានបោះឆ្នោតជ្រើសរើសក្នុងឆ្នាំ២០១៩ហើយបានប្រកាសក្នុងខែធ្នូ ឆ្នាំ២០២៣ថាអ៊ុយក្រែន នឹងមិនរៀបចំការបោះឆ្នោតប្រធានាធិបតី ឬសភា ខណៈដែលច្បាប់អាជ្ញាសឹក នៅតែជាធរមាន។
ក្រោយមកច្បាប់អាជ្ញាសឹកនេះ ត្រូវបានដាក់ ជាបន្តបន្ទាប់ពីការកើនឡើង នៃជម្លោះជាមួយរុស្ស៊ីនៅ ក្នុងខែកុម្ភៈឆ្នាំ២០២២ ហើយចាប់តាំងពីពេលនោះម កត្រូវបានពង្រីកម្តងហើយម្តងទៀត ដោយសភា។
យ៉ាងណាក្តីថ្មីៗនេះ លោក Trump បានប្រាប់ Politico ថាទីក្រុងគៀវ មិនគួរប្រើជម្លោះ ដែលកំពុងបន្តធ្វើជាលេស ដើម្បីពន្យារពេលការបោះឆ្នោតទៀតទេ។
លោក Trump បាននិយាយថា ៖ ពួកគេមិនមានការបោះឆ្នោតយូរមកហើយ ។អ្នកដឹងទេ ពួកគេនិយាយ អំពីលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែវាឈានដល់ចំណុចមួយ ដែលវាមិនមែនជាប្រជាធិបតេយ្យទៀតទេ៕
ប្រែសម្រួល៖ស៊ុនលី
