ពាណិជ្ជកម្មសកល នឹងកេីនឡេីងលើសពី ៣៥ ទ្រីលានដុល្លារ អាមេរិកនៅឆ្នាំ ២០២៥
ហ្សឺណែវ៖ ពាណិជ្ជកម្ម និងអភិវឌ្ឍន៍របស់អង្គការ សហប្រជាជាតិ (UNCTAD) បានឧ្យដឹងថា ពាណិជ្ជកម្មសកលលើទំនិញ និងសេវាកម្មត្រូវបានគេរំពឹងថា នឹងលើសពី ៣៥ ទ្រីលានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ ជាលើកដំបូង។
UNCTAD បានឧ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ទោះបីជាមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការចំណាយខ្ពស់ និងតម្រូវការ សកលមិនស្មើគ្នា ដែលធ្វើឱ្យសន្ទុះកំណើន ថយចុះក៏ដោយ ពាណិជ្ជកម្មសកលនៅតែបន្ត កើនឡើងពេញមួយឆមាសទីពីរនៃឆ្នាំ ២០២៥។
របាយការណ៍នេះ បានឧ្យដឹងថា ពាណិជ្ជកម្មសកលត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងប្រហែល ៧ ភាគរយ ក្នុងមួយឆ្នាំនៅឆ្នាំ ២០២៥ ដោយបន្ថែម ២,២ ទ្រីលានដុល្លារអាមេរិក ដល់ចំនួនសរុបកាលពីឆ្នាំមុន។
បរិមាណពាណិជ្ជកម្មកាន់តែខ្លាំង នៅចុងឆ្នាំនេះ ជាជាងការកើនឡើង តម្លៃដែលបង្កើនអតិផរណា គឺជាកត្តាជំរុញចម្បង នៃកំណើន ដែលឆ្លុះបញ្ចាំងពីតម្រូវការសកលដែលមានស្ថេរភាព នេះបើយោងតាមរបាយការណ៍។
អាស៊ីបូព៌ាបានចុះបញ្ជី កំណើននាំចេញខ្លាំងបំផុត ៩ ភាគរយក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដោយពាណិជ្ជកម្ម ក្នុងតំបន់បានកើនឡើង ១០ ភាគរយ ។ ពាណិជ្ជកម្មអាហ្វ្រិក និងអាហ្វ្រិកខាងត្បូង ក៏បានបង្ហាញពីការកើន ឡើងយ៉ាងខ្លាំងផងដែរ ដែលបង្ហាញពីទម្ងន់កើនឡើង នៃសេដ្ឋកិច្ច ដែលកំពុងរីកចម្រើន នៅក្នុងពាណិជ្ជកម្មពិភពលោក។
របាយការណ៍នេះ បានគូសបញ្ជាក់ពីនិន្នាការ កើនឡើង នៃការធ្វើជាមិត្ត និងការធ្វើជាដៃគូជិតស្និទ្ធ ការផ្លាស់ប្តូរពាណិជ្ជកម្ម ឆ្ពោះទៅរកដៃគូ ដែលមានទំនាក់ទំនងនយោបាយ ឬដៃគូដែលមានភូមិសាស្ត្រជិតស្និទ្ធ ដែលកំពុងផ្លាស់ប្តូរគំរូ ពាណិជ្ជកម្មសកល៕
