ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិជប៉ុន បដិសេធការអះអាងរបស់ក្រុងប៉េកាំងដែលថា យន្តហោះចម្បាំងជប៉ុន បើកការគំរាមវាយប្រហារលើយន្តហោះចិន

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ Shinjiro Koizumi នៅថ្ងៃពុធបានច្រានចោលការអះអាងរបស់ចិនដែលថា យន្តហោះចម្បាំងរបស់កងកម្លាំងស្វ័យការពាររបស់ជប៉ុន បានគំរាមប្រើសញ្ញាវាយប្រហារទៅលើយន្តហោះរបស់ចិននៅក្នុងឧប្បត្aតិហេតុថ្មីៗនេះរវាងប្រជាជាតិនានា។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា បើតាមក្រសួងការពារជាតិជប៉ុន គឺថា យន្តហោះ J-15 របស់ចិនបានគំរាមប្រើសញ្ញាវាយប្រហារទៅលើយន្តហោះរបស់កងកម្លាំងស្វ័យការពាររបស់ជប៉ុន កាលពីថ្ងៃសៅរ៍ ខណៈពេលដែលយោធាចិនបានប្រឆាំងថា យន្តហោះចម្បាំងរបស់ខ្លួនក៏បានរកឃើញសញ្ញាស្វែងរកគំរាមវាយប្រហារពីយន្តហោះជប៉ុនផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top