អ៊ីរ៉ង់ដាក់បង្ហាញប្រព័ន្ធអាវុធអគ្គីសនីផលិតក្នុងស្រុកដែលមានឈ្មោះថា Sayyad-4
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ បានបង្ហាញប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកដែលផលិតក្នុងស្រុក ដែលមានឈ្មោះថា Sayyad-4 ។
ប្រព័ន្ធនេះត្រូវបានបង្ហាញនៅពេលមានវត្តមានរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ Aziz Nasirzadeh នៅឯការតាំងពិព័រណ៍នៃសមិទ្ធិផលវិស័យការពារជាតិរបស់ស្ត្រីអ៊ីរ៉ង់នៅក្នុងរដ្ឋធានីតេហរ៉ង់។
ប្រព័ន្ធសង្គ្រាមនេះដែលមានសមត្ថភាពបង្កការរំខាននៅក្នុងប្រព័ន្ធរុករករបស់សត្រូវ ត្រូវបានរចនាឡើង និងផលិតទាំងស្រុងដោយអ្នកជំនាញស្ត្រីអ៊ីរ៉ង់ដែលពាក់ព័ន្ធនឹងឧស្សាហកម្មការពារក្នុងស្រុក។
ប្រភពដដែលបានបង្ហាញអំពីរូបរាងរបស់ Sayyad-4 ប៉ុន្តែក៏បានលើកឡើងពីការពិចារណាផ្នែកសុវត្ថិភាពផងដែរ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមលើប្រព័ន្ធនោះនៅឡើយទេ៕
ប្រែសម្រួល៖ ស៊ុនលី
