អាមេរិកទាមទារឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ក្នុងការសរសេរគោលការណ៍ច្បាប់មួយចំនួនឡើងវិញ ដើម្បីអាចការពារករណីរបស់លោក Trump
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងដាក់សម្ពាធដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឱ្យធ្វើវិសោធនកម្មលក្ខន្តិកៈបង្កើតរបស់ខ្លួន ដើម្បីរារាំងរាល់ការប៉ុនប៉ងនាពេលខាងមុខ ដើម្បីកាត់ទោសប្រធានាធិបតីអាមេរិក លោក Donald Trump ឬមន្ត្រីជាន់ខ្ពស់របស់គាត់។
ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ក្រោមលក្ខន្តិកៈទីក្រុងរ៉ូម ដើម្បីកាត់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
រហូតមកដល់ពេលនេះ មានប្រទេសចំនួន១២៥បានផ្តល់សច្ចាប័នលើសន្ធិសញ្ញា និងជាសមាជិកពេញសិទ្ធិរបស់តុលាការ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសមហាអំណាចធំៗរួមមាន រុស្ស៊ី ចិន ឥណ្ឌា អាមេរិក និងអ៊ីស្រាអែល មិនបានចុះហត្ថលេខា ឬមិនបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះទេ។
យោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយថា រដ្ឋបាលបារម្ភថាតុលាការអាចប្រឆាំងនឹង Trump អនុប្រធានាធិបតី J.D. Vance រដ្ឋមន្ត្រីក្រសួងសង្គ្រាមលោក War Pete Hegseth និងអ្នកផ្សេងទៀតបន្ទាប់ពី Trump ចាកចេញពីតំណែងនៅឆ្នាំ ២០២៩ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់បានរៀបរាប់។
យ៉ាងណាក្តីប្រភពមិនបានបញ្ជាក់ពីបញ្ហាណាមួយដែលអាចបង្កឱ្យមានការកាត់ទោសនោះទេ ប៉ុន្តែបានទទូចថាលក្ខន្តិកៈទីក្រុងរ៉ូមត្រូវតែធ្វើវិសោធនកម្មដើម្បីបញ្ជាក់យ៉ាងច្បាស់ថា ICC មិនមាន យុត្តាធិការដើម្បីតាមប្តឹងពួកគេនោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី
