អឺរ៉ុប ថ្កោលទោសសង្គ្រាមនយោបាយ ជុំវិញយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់អាមេរិក
ព្រុចសែល៖ អ្នកនយោបាយ និងអ្នកវិភាគអឺរ៉ុប កំពុងចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានធ្វើ «សង្គ្រាមនយោបាយ» លើទីក្រុងព្រុចសែល បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីមួយ ដោយសន្យាគាំទ្រ «គណបក្សអឺរ៉ុបស្នេហាជាតិ» និងមានគោលបំណង «បណ្តុះភាពធន់» ទៅនឹងទិសដៅបច្ចុប្បន្នរបស់ទ្វីបនេះ។
ឯកសារចំនួន ៣៣ ទំព័រ ដែលតាមប្រពៃណីចេញផ្សាយម្តងក្នុងមួយអាណត្តិប្រធានាធិបតី ចាត់ទុកអឺរ៉ុបតិចជាងជាសម្ព័ន្ធមិត្តយូរអង្វែង និងចាត់ទុកអឺរ៉ុបជាទ្វីបដែលមានហានិភ័យនៃ «ការលុបបំបាត់អរិយធម៌»។ វារិះគន់អឺរ៉ុបចំ ពោះការរារាំងដោយ «បទប្បញ្ញត្តិ» ងាយរងគ្រោះដោយសម្ពាធអន្តោប្រវេសន៍ និងមានការបែកបាក់ខាងនយោបាយ។
សម្រាប់មនុស្សជាច្រើននៅទីក្រុងព្រុចសែល សារគឺច្បាស់លាស់៖ ទីក្រុងវ៉ាស៊ីនតោនឥឡូវនេះជឿថា អឺរ៉ុបដែលខ្សោយជាង និងបែកបាក់ច្រើនជាង ជាមួយនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិកកាន់តែខ្លាំងលើនយោបាយផ្ទៃក្នុងរបស់ខ្លួន បម្រើផលប្រយោជន៍អាមេរិក។ លោក ត្រាំ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយ POLITICO នៅសេតវិមានកាលពីថ្ងៃចន្ទ ដោយសំដៅទៅលើមេដឹកនាំអឺរ៉ុបថា «ខ្ញុំគិតថាពួកគេខ្សោយ ខ្ញុំគិតថាពួកគេមិនដឹងថា ត្រូវធ្វើអ្វីទេ អឺរ៉ុបមិនដឹងថាត្រូវធ្វើអ្វីទេ»។
ឯកសារយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកបានស្តីបន្ទោសស្ថាប័នអន្តរជាតិដូចជាសហភាពអឺរ៉ុប ចំពោះការធ្វើឱ្យខូចដល់ «សេរីភាព និងអធិបតេយ្យភាពនយោបាយ» ព្រមានថាការធ្វើចំណាកស្រុកកំពុងផ្លាស់ប្តូរទ្វីបនេះ ហើយសោកស្តាយចំពោះ «ការត្រួតពិនិត្យសេរីភាពនៃការនិយាយ និងការបង្ក្រាបការប្រឆាំងនយោបាយ»។
ឯកសារនេះបាននិយាយថា «ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្ត ទ្វីបនេះនឹងមិនអាចស្គាល់បានក្នុងរយៈពេល ២០ ឆ្នាំ ឬតិចជាងនេះ» ដោយសួរអំពីភាពជឿជាក់រយៈពេលវែងរបស់សមាជិកណាតូមួយចំនួន។ វាប្រកាសថាសហរដ្ឋអាមេរិកនឹង «បណ្តុះភាពធន់ ចំពោះគន្លងបច្ចុប្បន្នរបស់អឺរ៉ុបនៅក្នុងប្រទេសអឺរ៉ុប» និងគាំទ្រអ្នកដែលកំពុងស្វែងរក «ស្តារភាពអស្ចារ្យពីមុនរបស់ពួកគេឡើងវិញ»៕

ប្រែសម្រួល ឈូក បូរ៉ា