ព័ត៌មានអន្តរជាតិ

ព្រះមហាក្សត្រថៃ ឱ្យនាយករដ្ឋមន្ត្រី Anutin Charnvirakul រំលាយសភា នៅថ្ងៃសុក្រនេះ ធ្វើឲ្យលោកក្លាយជា នាយករដ្ឋមន្រ្តីត្រឹម៣ខែ

បរទេស៖ : សារព័ត៌មាន FRANCE24 បានផ្សាយថា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានទទួលការយល់ព្រម ពីព្រះមហាក្សត្រថៃ នៅថ្ងៃសុក្រនេះ ដើម្បីរំលាយសភា ដោយត្រួសត្រាយផ្លូវ សម្រាប់ការបោះឆ្នោតសកលនៅដើមឆ្នាំក្រោយ ។ ការបោះឆ្នោតសម្រាប់សភាតំណាងរាស្រ្តនឹងត្រូវធ្វើឡើងពី ៤៥ ទៅ ៦០ ថ្ងៃបន្ទាប់ពីព្រះរាជក្រឹត្យមួយ ដោយលោក Anutin ដឹកនាំរដ្ឋាភិបាល ចាំផ្ទះមួយត្រូវបានរារាំង ពីការអនុម័តថវិកាថ្មី។

នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានរំលាយសភានៅថ្ងៃសុក្រ បន្ទាប់ពីកាន់តំណែងរយៈពេលបីខែ ដែលជាព្រះរាជក្រឹត្យ មួយបានបង្ហាញ ដោយបើកផ្លូវ សម្រាប់ការបោះឆ្នោតទូទៅ ។ ចំណាត់ការនេះកើតឡើងលឿន ជាងការរំពឹងទុក និងអំឡុងពេលមានការប៉ះទង្គិចគ្នា ដ៏សាហាវជាថ្មីនៅព្រំដែនប្រទេសថៃ ជាមួយកម្ពុជា។

Royal Gazette ដែល​បាន​ចេញ​ផ្សាយ​ថា​៖ «​សភា​តំណាង​ត្រូវ​បាន​រំលាយ​ដើម្បី​រៀបចំ​ការ​បោះឆ្នោត​សកល​ថ្មី​សម្រាប់​សមាជិក​សភា​។

លោក Anutin មកពីគណបក្សអភិរក្ស Bhumjaithai បានក្លាយជានាយករដ្ឋមន្ត្រី កាលពីខែកញ្ញា បន្ទាប់ពីអ្នកស្នងតំណែងមុន របស់គាត់ត្រូវបានដកចេញ ពីតំណែងដោយតុលាការជុំវិញ ការបំពានក្រមសីលធម៌។

ការរំលាយនេះបានធ្វើឡើង បន្ទាប់ពីប៉ុន្មានថ្ងៃ នៃការកើនឡើង នៃការប្រយុទ្ធគ្នាឆ្លងព្រំដែន ដែលបានបំបែកបទឈប់បាញ់ ដោយមានសហរដ្ឋអាមេរិកជាសាក្សី និងបានធ្វើឱ្យមានការខឹងសម្បារជាសាធារណៈចំពោះជម្លោះទឹកដីដ៏រ៉ាំរ៉ៃនេះ។ លោក Anutin ដែលបានប្រកាន់ជំហររឹងរូស បានទាញការគាំទ្រពីក្រុមជ្រុលនិយម និងអភិរក្សនិយម ចំពោះការបដិសេធកាត់បន្ថយប្រតិបត្តិការយោធា។

លោកបានច្រានចោល ជាសាធារណៈនូវការអំពាវនាវឱ្យមានបទឈប់បាញ់ ហើយបាននិយាយថា លោកនឹងមិនសម្របសម្រួលទេ បើទោះបីជាជម្លោះប៉ះពាល់ ដល់ការចរចារពន្ធដែលកំពុង បន្តជាមួយសហរដ្ឋអាមេរិកក៏ដោយ។

ចំណាត់ការរំលាយសភាក៏បានកើតឡើងប៉ុន្មានម៉ោងមុនពេលប្រធានាធិបតី សហរដ្ឋអាមេរិក Donald Trump ត្រូវបានគេរំពឹងថានឹងទូរស័ព្ទទៅទាំងលោក Anutin និងនាយករដ្ឋមន្រ្តីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ១១ ខែធ្នូ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា ។ លោក Trump ដែលបានសម្រុះសម្រួលបទឈប់បាញ់ ដោយជោគជ័យបន្ទាប់ពីការប៉ះទង្គិចគ្នា កាលពីខែកក្កដា បានបង្ហាញទំនុកចិត្តថា គាត់អាចធ្វើអន្តរការីសន្តិភាពម្តងទៀត៕

ប្រែសម្រួលៈ ណៃ តុលា

To Top