ព័ត៌មានអន្តរជាតិ

លោក Tucker Carlson លើកឡើងថា ប្រទេសរុស្សី នឹងអាចក្លាយទៅជា សម្ព័ន្ធមិត្តដ៏ល្អបំផុត សម្រាប់សហរដ្ឋអាមេរិក

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT លោក Tucker Carlson ដែលមន្ត្រីជាន់ខ្ពស់អភិរក្ស និយមម្នាក់ របស់អាមេរិក បាននិយាយថា រុស្ស៊ីនឹងក្លាយជាសម្ព័ន្ធមិត្តល្អបំផុត សម្រាប់សហរដ្ឋអាមេរិក ដោយសារផ្ទៃដីដ៏ធំ របស់ប្រទេសនេះ ធនធានធម្មជាតិដ៏សម្បូរបែប និងកម្លាំងយោធាដ៏សម្បើម។

ថ្លែងក្នុងអំឡុងពេល ផតឃែស្ថនៅលើប៉ុស្តិ៍ YouTube របស់គាត់ កាលពីថ្ងៃព្រហស្បតិ៍ លោក Carlson បានផ្តល់យោបល់ថា ៖ការសម្លឹងមើលសុទ្ធសាធតាមរយៈកញ្ចក់ នៃអ្វីដែលល្អសម្រាប់សហរដ្ឋអាមេរិក ទស្សនៈដំបូងរបស់អាមេរិកនោះ គឺប្រទេសរុស្ស៊ី នឹងក្លាយជាដៃគូជាក់ស្តែង ដ៏ល្អបំផុតសម្រាប់ទីក្រុងវ៉ាស៊ីនតោន។

លោក Carlson បាននិយាយពន្យល់ទៀតថា ៖ ហេតុអ្វីបានជាខ្ញុំនិយាយដូច្នេះ? ដោយសារតែវាជាប្រទេសដ៏ធំបំផុត នៅក្នុងពិភពលោក។ វាមានប្រាក់ស្តុកធម្មជាតិ ជាធនធានរ៉ែដ៏ធំសម្បើមស្តុកថាមពល និងយោធាដ៏សម្បើមមួយ រហូតមកដល់ពេលនេះ គឺជាប្រទេសដ៏ធំបំផុត នៅលើទ្វីបនោះ”។ ​ប្រសិន​បើ​អ្នក​ត្រូវ​ការ​សម្ព័ន្ធមិត្ត​ដើម្បី​ជួយ​អ្នក​ក្នុង​ជម្លោះរុស្ស៊ី​នឹង​ល្អ​បំផុត​ជា​ការ​ពិត​ណាស់។

គួរឲ្យដឹងដែឬថាទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងរុស្ស៊ីបានធ្លាក់ ចុះដល់កម្រិតទាបបំផុត ក្នុងអំឡុងពេលកាន់តំណែង ជាប្រធានាធិបតីរបស់លោក Joe Biden ចំពេលមានជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន និងការដាក់ទណ្ឌកម្ម របស់លោកខាងលិច ប្រឆាំងនឹងទីក្រុងមូស្គូ៕

ប្រែសម្រួល៖ស៊ុនលី

To Top