ប្រធានបទនិងឡូហ្គោសំខាន់ នៃកម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនឆ្នាំ២០២៦ ត្រូវបានប្រកាស
នៅថ្ងៃទី១០ ខែធ្នូ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) បានប្រកាសពីប្រធានបទ និងឡូហ្គោសំខាន់នៃកម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦»ក្រោមប្រធានបទ “សេះបំផាយទៅមុខ កម្លាំងដែលមិនអាចរារាំង” ដែលនឹងផ្តល់ជូនប្រជាជនចិនទូទាំងពិភពលោកនូវកម្មវិធីវប្បធម៌ប្រកបដោយរស់រវើក សប្បាយរីករាយកក់ក្តៅ និងច្នៃប្រឌិតនៅថ្ងៃចូលឆ្នាំថ្មីចិន ។
នៅក្នុងឆ្នាំថ្មីចិននៃឆ្នាំដំបូង នៃការអនុវត្តផែនការ៥ឆ្នាំទី១៥ កម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិន ឆ្នាំមមីនឹងកំដរប្រជាជនចិននៅជុំវិញពិភពលោកស្វាគមន៍ ឆ្នាំមមីដោយភាពស្បាយរីករាយ និងភាពក្លៀវក្លាដូចសត្វសេះដែលបំផាយទៅមុខ៕
