ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល​ បើកការវាយប្រហារគោលដៅ ភាគខាងត្បូងនិងភាគខាងកើតលីបង់

បរទេស ៖ ទីភ្នាក់ងារិចិន ស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាយន្តហោះចម្បាំងអ៊ីស្រាអែល កាលពីថ្ងៃសុក្រ បានបើកការវាយប្រហារ តាមអាកាសជាបន្តបន្ទាប់លើតំបន់ជាច្រើននៅភាគខាងកើត និងភាគខាងត្បូងប្រទេសលីបង់។

ប្រភពនេះបានរាយការណ៍ថាយន្តហោះចម្បាំងរបស់សត្រូវ បានធ្វើការវាយប្រហារតាមអាកាសចំនួនបួនលើតំបន់ Al-Mahmoudieh និង Al-Jarmaq រួមជាមួយនឹងការវាយប្រហារលើតំបន់ផ្សេងទៀត នៅភាគខាងត្បូងប្រទេសលីបង់។

លើសពីនេះទៀត ការវាយប្រហារតាមអាកាសចំនួនបួនបន្ថែមទៀតបានវាយប្រហារ Wadi Zlayya នៅភាគខាងលិច Bekaa ដែលមានទីតាំងនៅភាគខាងកើតប្រទេសលីបង់។

កងទ័ព​អ៊ីស្រាអែល​បាន​ប្រកាស​ថា ខ្លួន​បាន​វាយ​ប្រហារ​លើ​កន្លែង​ហ្វឹកហាត់ និង​គុណវុឌ្ឍិ​របស់​ក្រុម Hezbollah នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់ ជា​លើក​ទី​ពីរ​ក្នុង​មួយ​សប្តាហ៍។

គួរឲ្យដឹងដែរថាការវាយឆ្មក់ កើតឡើងនៅពេលដែលអ៊ីស្រាអែលបន្តការវាយប្រហាររបស់ខ្លួនលើប្រទេសលីបង់ បើទោះបីជាកិច្ចព្រមព្រៀង ឈប់បាញ់ជាមួយក្រុមហេសបូឡា ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង ដែលចូលជាធរមានចាប់តាំងពីថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០២៤ក៏ដោយ៕

ប្រែសម្រួល៖ស៊ុនលី

To Top